ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ផ្ទះ​ឈើ​ដំបូល​សង្ក​សី​មួយ​ខ្នង ត្រូវ​ក្លាយជា​ចំណី​អគ្គិភ័យ​កាលពី​វេលា​ទៀបភ្លឺ សង្ស័យ​ទុស្សេ​ខ្សែភ្លើង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ផ្ទះ​ឈើ​ប្រក់​ដំបូល​សង្ក​សី​មួយ​ខ្នង​មាន​ទំហំ​៦​ម៉ែត្រ​គុណ​និង​១៦​ម៉ែត្រ ស្ថិតនៅ​ជាប់​គល់ស្ពាន​ក្បាលរ​មាស​ត្រើយ​ខាងលិច ក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​អគ្គិ​ស​ភ័យ​លេប​ត្របាក់​ក្លាយ​ជា​ផេះផង់ កាលពី​វេលា​ម៉ោង ៥​ទៀប​ភ្លឺ ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ដោយ​បាន​បំផ្លាញ​ទ្រព្យសម្បតិ្ត​ម្ចាស់ផ្ទះ​គ្មាន​សល់​អ្វីមួយ​ចំរៀក​ឡើយ​។​ក្នុង​ហេតុការណ៍​នេះ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ប្រើ​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​ចំនួន​ពីរ​គ្រឿង​ផង​ដែរ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ក្នុងករណី​ឆាបឆេះ​នេះ មុន​ដំបូង​គេ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​នៅ​ចំណុច​ផ្ទះបាយ​យ៉ាង​សន្ធោរ​សន្ធៅ ទើប​ឆេះ​បន្ត​ទៅ​ផ្ទះ​ធំ ដោយ​ករណី​នេះ​សង្ស័យ​ផ្តើមឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង​ត្រង់​ចំណុច​ផ្ទះបាយ ហើយ​ផ្ទះ​ឈើ​ខាងលើនេះ ជា​ផ្ទះ​របស់ ឈ្មោះ តាន់ សុ​ផល្លី ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​ជា​យោធា រស់នៅ​កន្លែងកើតហេតុ​។ ប្រភព​បាន​បញ្ជាក់ទៀតថា សម្ភារៈ​ដែល​ក្លាយជា​ចំណី​ភ្លើង​ឆាបឆេះ​នោះ​រួមមាន ម៉ូតូ​C125 (Honda)​ឆ្នាំ​២០០៨​មួយគ្រឿង មាស​១​ដំឡឹង​៥​ជី លុយ​ខ្មែរ​ចំនួន​៣.៥០០.០០០​រៀល ព្រម​ទាំង​សម្ភារៈ​មួយចំនួនទៀត​។​

​ប្រភព​ដដែល​បាន​បន្តថា ក្នុង​ហេតុការណ៍​ភ្លើង​ឆាបឆេះ​ផ្ទះ​របស់​យោធា​ផ្នែក​ស្រាវជ្រាវ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​បាញ់​ទឹក​ពន្លត់​ចំនួន​ពីរ​គ្រឿង ដោយ​ប្រើ​ទឹក​អស់​៤​រថយន្ត​ដើម្បី​ពន្លត់ ប៉ុន្តែ​បើ​ទោះជា​ក្រុម​សមត្ថកិច្ច​បាន​ពន្លត់​ដោយ​ជោគជ័​យក្តី ចុង​ក្រោយ​ផ្ទះ​នេះ​នៅ​សល់​តែ​ធ្យូង​និង​ផេះផង់​តែប៉ុណ្ណោះ​៕
​សេង ណា​រិទ្ធ​

r190226b5 r190226b4 r190226b1 r190226b2 r190226b3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.