ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អគារសិក្សា​ថ្មី ១​ខ្នង មាន​៥​បន្ទប់ ស្ថិត​នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន សៀមរាប ត្រូវបាន​សម្ពោធ ដាក់អោយ​ប្រើប្រាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ លោកស្រី លឹម ផល្លី​ការ អភិបាលរង​នៃ​គណៈ​អភិបាលក្រុង​សៀមរាប បាន​ចូលរួម​ក្នុង​ពិធី សម្ពោធ ដាក់អោយ​ដំណើរការ អគារសិក្សា​ថ្មី ០១​ខ្នង ៥​បន្ទប់ ស្ថិត​នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន សៀមរាប ក្រោម​អធិបតីភាព ឯកឧត្ដម សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប រួមទាំង លោក សាលា អ​ង់ រីកូ តំណាង​ម្ចាស់​ជំនួយ ដោយ​មាន​លោកគ្រូ អ្នកគ្រូ ចំនួន​១១៣​នាក់ សិស្សានុសិស្ស​ចំនួន​៧៤០​នាក់ រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​ចនួន​២៥០​នាក់ ចូលរួម​ផង​ដែរ​។​

​អគារសិក្សា​១​ខ្នង ៥​បន្ទប់ នេះ​ស្ថិតនៅ​ក្នុង បរិវេណ​វិទ្យាល័យ ហ៊ុន សែន សៀមរាប ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក សាលា​អង់​រីកូ និង​ប្រជាជន​ស្វីស ដោយ​ចំណាយ​អស់​ថវិកា​៥០៥០០​ដុល្លារ សម្រាប់​សាងសង់ ។​

​ឯកឧត្ដម សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ក្នុង​នាម​មាតាបិតា​សិស្ស លោកគ្រូ អ្នកគ្រូ​និង​បងប្អុន​ប្រជាពលរដ្ឋ​ក្នុងក្រុង​សៀមរាប បានធ្វើការ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​លោក​សាលា​អង់​រីកូ និង​ប្រជាជន​ស្វីស ដែល​តែងតែ​រួមចំណែក​លើក​ស្ទួយ អភិវឌ្ឍន៍​ប្រទេស​កម្ពុជា និង​សូម​ជូនពរ សូម​បាន​សុខភាព​ល្អ និង​ជោគជ័យ​ថ្មីៗ​ថែម​ទៀត ក្នុង​សកម្មភាព​មនុស្សធម៌ ដ៏​ឧត្តុងឧត្តម​នេះ​ផង​ដែរ ។​

 

r190226a01 r190226a02 r190226a03 r190226a04 r190226a05 r190226a06 r190226a07 r190226a08

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.