ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

លោក ឈុន សុភមង្គល បាន​កាន់ដំណែង​មេ​គយ​ខេត្ត​ឧត្ដរមានជ័យ មាន​ភាពល្បីល្បាញ បើកភ្លើង​ខៀវ​ឲ្យ​មេ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាមតែ​អំពើរ​ចិត្ត​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា បន្ទាប់ពី​លោក ឈុន សុភមង្គល មក​កាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ជំនួស​លោក យូ ហេង គឺ​លោក ឈុន សុភមង្គល កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គំហុក​។​

​មានការ​បង្ហើប​ឲ្យដឹងថា ប្រហែល​លោក ឈុន សុភមង្គល ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ទើប​ប្រញាប់ប្រញាល់​ក្នុង​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដើម្បី​ស្រង់ដើម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ក្នុង​ខណៈ​ដែល​លោក ឈុន សុភមង្គល កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈុន សុភមង្គល បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ គឺ​លោក គួន សុភាព ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​លើកឡើង​ថា ការដែល​លោក គួន សុភាព ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន គឺ​ដោយសា​រអាង​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ​។ មន្ត្រី​គយ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ បានបញ្ជាក់​ថា​លោក ឈុន សុភមង្គល យក​មេរៀន​នៃ​អំពើពុករលួយ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង មក​អនុវត្តន៍​នៅក្នុង​ខេត្ត​ឧត្ដរមានជ័យ យ៉ាង​រលូន​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ បាន​លើកឡើង​ថា ប្រធានការិយាល័យ​គយ​ច្រក​នេះ កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ព្រោះ​អាង​មាន​លោក ឈុន សុភមង្គល ជា​បង្អែក​ដ៏​រឹងមាំ​។​

​ទន្ទឹម​នឹង​នេះ​មន្ត្រី​គយ​នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អម្ពឹល ខេត្ត​ឧត្ដរមានជ័យ ក៏​កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ប្រេងសាំង​គេចពន្ធ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រាលដាល​ផងដែរ​។ អំពើ​ពើ​ពុករលួយ​របស់លោក ឈុន សុភមង្គល និង​បក្ខពួក​ដូច​រៀបរាប់​ត្រួសៗ​ខាងលើ​នេះ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ខ្លះ​ផង​ដើម្បី​ឲ្យស្រប​តាម​វិធាន​ការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​៕
​

d190226a1 d190226a2 d190226a3 d190226a4

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.