ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរ លោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ «ឯកឧត្តមជាទីរាប់អានដ៏ជ្រាលជ្រៅ! ក្នុងនាមប្រជាជន អង្គនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាពិសេសព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏ ដូចជាក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូន ចំពោះ ឯកឧត្តម សភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) និងប្រជាជនចិនជាទីរាប់អាន ក្នុងឱកាសដ៏ ឧត្តុង្គឧត្តមនៃខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (PRC)។

ខ្ញុំសូមកោតសរសើរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់លើវិស័យសេដ្ឋកិច្ច-សង្គម របស់ PRC ដែល ទទួលបានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់បក្ស កុម្មុយនីស្តចិន ជាពិសេសការសម្រេចបាននូវគោលដៅសតវត្សទី១ នៃការកសាងសង្គមមានវិបុលភាពកម្រិត មធ្យមលើគ្រប់វិស័យនៅឆ្នាំ២០២១ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែល CPPCC បានរួមចំណែកយ៉ាង សំខាន់។ ខ្ញុំជឿជាក់ថា PRC នឹងបន្តឈានទៅមុខឆ្ពោះទៅសម្រេចគោលដៅសតវត្សរ៍ទី២របស់ខ្លួននៅឆ្នាំ២០៤៩ ខណៈពេលដែល PRC ដើរតួនាទីសំខាន់បំផុតក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក។

ខណៈប្រទេសយើងទាំងពីរកំពុងរួមគ្នាកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាល ក្នុងយុគសម័យ ថ្មី ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានឃើញនូវទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ ត្បូងពេជ្ររបស់យើងបន្តរីកចម្រើន ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការ។

ខ្ញុំសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្ញុំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែងរបស់យើង និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី រវាងប្រទេសយើងទាំងពីរឱ្យកាន់តែខ្លាំងក្លា ជាពិសេសរវាងព្រឹទ្ធសភាកម្ពុជា និង CPPCC នៃប្រទេសចិន ដើម្បី ផលប្រយោជន៍ជាក់ស្តែងច្រើនថែមទៀតសម្រាប់ប្រជាជនយើងទាំងពីរ។

សាជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ហើយខ្ញុំក៏សូមជូនពរ ឯកឧត្តម និងសហការី ឯកឧត្តម ទទួលបានសុខភាពល្អ និងបន្តជោគជ័យរាល់ភារកិច្ចដ៏ឧត្តុង្គឧត្តម»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.