ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ លោក ស៊ី ជីនពីង ក្នុងឱកាសខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ លោក ស៊ី ជីនពីង ក្នុងឱកាសខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ «ឯកឧត្តម ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ! ក្នុងនាមអង្គនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា, គណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមសម្តែងនូវអំណរសាទរអស់ពីដួងចិត្តចំពោះ ឯកឧត្តម បក្សកុម្មុយនីស្តចិន រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបលើកទី៧៦ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន។

ខ្ញុំសូមកោតសរសើរចំពោះជោគជ័យដ៏ធំធេងរបស់ចិន ក្នុងការសម្រេចបាននូវគោលដៅនៃសតវត្ស ទី១ នៃការកសាងសង្គមមានវិបុលភាពកម្រិតមធ្យម ក្នុងគ្រប់ទិដ្ឋភាព និងកំពុងឈានជាលំដាប់ឆ្ពោះទៅរក គោលដៅសតវត្សរ៍ទី២ នៅឆ្នាំ២០៤៩ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យបក្សកុម្មុយនីស្តចិន និងរបស់ ឯកឧត្តម។ សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែបានលើកកម្ពស់ធំធេងចំពោះសុខុមាលភាពរបស់ប្រជាជន ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង ក្នុង ទ្វីប និងពិភពលោក។

កម្ពុជា ជានិច្ចកាលផ្តល់តម្លៃចំពោះមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយចិន ដែលកាន់តែរីកចម្រើនលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយ ជោគជ័យរបស់ ឯកឧត្តម មកកាន់ប្រទេសកម្ពុជាកាលពីខែមេសាកន្លងទៅនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ទំនាក់ទំនងទ្វេភាគីរបស់យើង ដែលពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដែលមិនអាចបំបែកបាន រវាងប្រទេសទាំងពីរ និងការជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល ក្នុងយុគសម័យ ថ្មី ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ។

ខ្ញុំសូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្ញុំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជន ប្រជាជាតិ និងបក្សយើងទាំងពីរ។

សាជាថ្មីម្តងទៀត ខ្ញុំសូមជូនពរឯកឧត្តម ទទួលបាននូវសព្វសាធុការពរ សុខភាពល្អ និងជោគជ័យ កាន់តែត្រចះត្រចង់ និងសូមជូនពរប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ទទួលបាននូវសុខុមាលភាព និង វិបុលភាព»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.