ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច ចុះ​ពិនិត្យ​គម្រោង​ជីក​ប្រឡាយ​មេ​មួយកន្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​សាលា​ខាងជើង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) នៅ​រសៀល​ថ្ងៃ​អាទិត្យ ៥​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩  លោក​ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច អម​ដំណេី​រ​ដោយលោក ទិន សម្បត្តិ សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​លោក ស្រី អាន់ មេឃុំ​បឹង​សាលា​ខាងជេ​ី​ង  បាន​ចុះ​ពិនិត្យ​គម្រោង​ជីក​ប្រឡាយ​មេ​មួយ​ខ្សែ​ប្រវែង​៤.០០០​ម ត​ភ្ជាប់​ពី​ប្រឡាយ​កៅ​វ៉ាក់​ឃុំ​ព្រែក​ក្រឹស ឆ្លងកាត់​ចំនួន​២​ឃុំ គឺ​ឃុំ​បឹង​សាលា​ខាងជេ​ី​ង ប្រវែង​២.៥០០​ម និង​ឃុំ​ភ្នុំ​ប្រាសាទ​ប្រវែង​១.៥០០​ម  ដែល​មាន​ការគាំទ្រ​ដោយ​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម​។​

​ជាមួយគ្នានេះ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បាន​លើកឡើង​ថា ការជីក​ប្រឡាយ​មេ​ខាងលើនេះ គឺជា​គម្រោង​មួយ​ដែល​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ ស្ថិតក្នុង​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​ភ្នំ​ប្រាសាnទ ធ្វើ​ការស្នើសុំ តាមរយៈ​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​កាលពី​ឆ្នាំ​២០១៧​កន្លងមក​។​ដូច្នេះ​ដើម្បី​តប​តាម​សំណូមពរ និង​តម្រូវការ​ទឹក​សម្រាប់​ប្រើប្រាស់ ក៏ដូចជា​ការបម្រើ​លើ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​មាន​និរន្តរភាព​ទើប​ក្រុមការងារ​ចាប់ផ្តើម​អនុវត្ត​នូវ​គម្រោង​ខាងលើ​តែម្តង​។​

​សូមជម្រាបថា គម្រោង​ជីក​ប្រឡាយ​មេ​ខាងលើ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​ភ្នំ​ប្រាសាទ ស្នើ​ឡើង​តាមរយៈ​វេទិកា​សាធារណៈ​ថ្នាក់ជាតិ​នៅ​ឆ្នាំ ២០១៧ នៅ​វត្ត​ព្រៃ​ទប់ ក្រោម​អធិបតីភាព​របស់ លោក អុីវ ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

r190225b2 r190225b3 r190225b4 r190225b5 r190225b1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.