ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

តំណាងរាស្រ្តមណ្ឌលរតនគិរី ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកូនមុំ ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប អន្តរាគមន៍ជួយប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីជំនន់ទឹកទន្លេស្រែពក

តំណាងរាស្រ្តមណ្ឌលរតនគិរី ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកូនមុំ ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប អន្តរាគមន៍ជួយប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីជំនន់ទឹកទន្លេស្រែពក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី៖ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកូនមុំ ខេត្តរតនគិរី ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប អន្តរាគមន៍ជួយប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ ពីជំនន់ទន្លេស្រែពក។

ការស្នើរបស់លោក គិត ទ្រី តំណាងរាស្រ្តយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញចុះពិនិត្យស្ថានភាព ទឹកជំនន់ នៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

លោកតំណាងរាស្រ្តរូបនេះ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំងនេះ និងសូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។

ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់
ពេលវេលាប្រសិនបើភ្លៀងនៅតែបន្តធ្លាក់។

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកកូនមុំបានបង្ហាញថាស្រុកកូនមុំមានឃុំចំនួន៥ ដែលកំពុងរងផលប៉ះពាល់ពីជំនន់នេះ រួមមាន៖ឃុំសិរីមង្គល រងផលប៉ះពាល់ចំនួន៣ភូមិ, ឃុំស្រែអង្រ្គងចំនួន២ភូមិ, ឃុំតាអង២ភូមិ, ឃុំត្រពាំងច្រេស១ភូមិ និងឃុំត្រពាំងក្រហម៣ភូមិ។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ស្ថានភាពទឹកទន្លេសេសាន និងទន្លេស្រែពក គិតត្រឹមព្រឹកម៉ោង១០៖០០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ គឺភ្លៀងនៅបន្តធ្លាក់ខ្លាំងបន្ថែមទៀត ធ្វើឲ្យទឹកទន្លេស្រែពកហក់ឡើងខ្ពស់៖

*ទី១៖ កម្ពស់ទឹកទន្លេស្រែពក នៅស្រុកលំផាត់មានកម្ពស់ ១៣.៥២ម៉ែត្រ លើសកម្រិតកម្ពស់ប្រកាសអាសន្ន ១.០២ម៉ែត្រ។ (កម្រិតកម្ពស់ប្រកាសអាសន្ន ១២.៥០ម៉ែត្រ)។ ទឹកបានជន់លិចចូលតំបន់ទំនាបៗ និងផ្ទះប្រជាពលរដ្ឋ វត្ត សាលារៀន ដីស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន នៅតាមបណ្ដាភូមិឃុំ នៃស្រុកលំផាត់ និងស្រុកកូនមុំ ដែលស្ថិតនៅតាមបណ្ដោយដងទន្លេស្រែពក កាន់តែមានទំហំធំ។

*ទី២៖ កម្ពស់ទឹកទន្លេ សេសានមាន ៤ស្រុកនៅតាមបណ្ដោយដងទន្លេ ស្រុកផ្នែកខាងលើដែលជាប់ព្រំដែនវៀតណាមគឺ (ស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស)។ នៅផ្នែកខាងក្រោមគឺ ស្រុកតាវែង និងស្រុកវើនសៃ ទឹកបានស្រកចុះហើយ។ ក្រុមការងារមន្ទីរធនធានទឹកខេត្ត បន្តតាមដានយ៉ាងយកចិត្តទុកដាក់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជម្លៀសនូវសម្ភារ មធ្យោបាយ សត្វពាហនៈ មកទីទួលសុវត្ថិភាពជាមុនបណ្តើរៗហើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.