ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ផ្សារទំនើបបឹងត្របែកផ្លាហ្សា បានក្លាយទៅជាសំបុក ល្បែង ស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មានទាំង ខារ៉ាអូខេ ក្លឹបកំសាន្ត  បែរជាមិនរំខានដល់ អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ប្រចាំតំបន់ទៅវិញ

ផ្សារទំនើបបឹងត្របែកផ្លាហ្សា បានក្លាយទៅជាសំបុក ល្បែង ស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មានទាំង ខារ៉ាអូខេ ក្លឹបកំសាន្ត  បែរជាមិនរំខានដល់ អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ប្រចាំតំបន់ទៅវិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ÷ផ្សារទំនើបបឹងត្របែកផ្លាហ្សា បានក្លាយទៅជា ផ្សារ ចែកចាយ បនល្បែងខុសច្បាប់គ្រប់ប្រភេទ ទៅវិញ មានទាំងខារ៉ាអូខេ  ក្លឹបកំសាន្ត ថែមទៀតផង
នេះជាចំណុចខ្សោយ របស់អាជ្ញាធរពាក់ព័ន្ធប្រចាំតំបន់ ចំណែក លោក វរៈសេនីយ៍ឯក ហួរ ម៉េង​ហួន អធិការនគរបាលខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ប្រហែលជាមិនបានដឹងហើយមើកទៅ បានជារក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាប ទីតាំង សំបុកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និង ខារ៉ាអូខេ ក្លឹបកំសាន្ត ស្ថិតនៅផ្សារទំនើបផ្លាសាបឹងត្របែក ជាន់ខាងលើ.នៃផ្សារទំនើប មួយនេះ។

ប្រភពព័ត៌មានសុំមិនបញ្ចេញ ឈ្មោះបានផ្ដល់ព័ត៌មាន ឲ្យអង្គភាពអ្នក សារព័ត៌មានយើងបានដឹងថា នៅក្នុងក្លឹបកំសាន្តនៃផ្សារទំនើបបឹងត្របែកផ្លាហ្សានេះ ក៏មានការប្រើប្រាស់ថ្នាំគ្រវី នឹងបារីអេឡិចត្រូនិចផងដែរ។

មហាជននិងប្រជាពលរដ្ឋរស់នៅក្នុង រាជធានីភ្នំពេញ បាននិយាយ ចាកចេក ចាក់ស្ករតាម តុកាហ្វេ បានចោទសួរថា តើភាពអសន្តិសុខសង្គមបែបនេះមែនទេ គឺអាជ្ញាធរ និងសមត្ថកិច្ច ឬក៏មន្ត្រីជំនាញណាខ្លះដែលមានកាតព្វកិច្ច ក្នុងការបង្ក្រាបបទល្មើសទាំងអស់នេះ ។ឬមួយថាពួកគាត់ទុកឱ្យមានបទល្មើស ក្លឹបកំសាន្តបង្កប់ ទៅ ដោយការជួញដូរផ្លូវភេទ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ នឹងភាពអាណាធិបតេយ្យបែប នេះកើតឡើង
ដើម្បីទុកបម្រើផលប្រយោជន៍ឲ្យពួកគាត់បន្តទៅមុខទៀតឬយ៉ាងណា.?

ប្រជាពលរដ្ឋរស់នៅតំបន់នោះស្នើសុំលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ឯក ហួរ ម៉េង​ហួន អធិការនគរបាល ខណ្ឌចំការមន មេត្តា​ចុះ អន្តរាគមន៍ ទៅលើទីតាំងខាងលើនេះផងទាន សៀសវៀង មតិមួយចំនួនចោតថា
កន្ទេលធំ ប្រលំដេក ទើបបានជា បណ្ដែត បណ្ដាលឱ្យនៅក្នុងមូលដ្ឋានខណ្ឌចំការមន មានភាពអសន្តិសុខបែបនេះ។

ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌចំការមន ក៏បានស្នើសុំទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងសូម ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នឹង ជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តា ចាត់កម្លាំងជំនាញចុះស៊ើបអង្កេត​ស្រាវជ្រាវ និងបង្ក្រាប ទីតាំងសំបុកល្បែងដុះស្លែដ៏ធំសម្បើមមហិមា មួយនេះនៅក្នុងផ្សារទំនើប បឹងត្របែកផ្លាហ្សា ជាន់ខាងលើដោយក្តីអនុគ្រោះផងទាន។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព យើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំទទួលការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់​ម៉ោងធ្វើការតាមច្បាប់ស្តីពីរបប  អ្នកសារព័ត៌មាននៅកម្ពុជា សូមអរគុណ៕

Filed in: រាយការណ៍ពិសេស

Recent Posts

Daily Theme designed by Theme Junkie.