ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ ក្រោមឱវាទ ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ ក្រោមឱវាទ ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវេទិកាបរិវេណសាលាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ ក្រោមឱវាទ ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ក្នុងលក្ខណៈមហាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលសាលាខេត្ត អស់រយៈពេល០៩ខែមកនេះ ធ្វើឱ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាជាទីមោទនៈក្រៃលែង។

ក្នុងពិធីសំណេះសំណាលនោះដែរឯកឧត្តម ខូយ រីដា បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងនៅឡើយ ជូនដល់បងប្អូនមន្ត្រីរាជការ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនោះដែរ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវគោរពវិន័យនាំឱ្យមានសេចក្តីថ្លៃថ្នូរ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង មានភាពស្មោះត្រង់ ត្រូវពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរឡើង ខិតខំធ្វើការងារ ត្រូវនិយាយតិច ធ្វើឱ្យច្រើន និងមានភាពទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានបន្តថា ជីវិតជាមន្ត្រីរាជការ ត្រូវក្តាប់ឱ្យជាប់នូវទិសដៅការងារ ចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រនៃការដឹកនាំ របស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នៃការអភិវឌ្ឍខេត្តពោធិ៍សាត់ ដែលមានទិសដៅច្បាស់លាស់ ដើម្បីឱ្យខេត្តពោធិ៍សាត់មានការរីកចម្រើន។

លើសពីនេះទៀតឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានច្រើនរំលឹកដល់មន្ត្រីរាជការវ័យក្មេងទាំងអស់ ត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយទៅជាមន្ត្រីមានសមត្ថភាពពិតប្រាកដ ខិតខំប្រឹងប្រែងធ្វើការងារ នៅពេលខាងមុខ និងមានអនាគតល្អប្រសើរ។ ព្រមទាំងអំពាវនាវដល់មន្ត្រីរាជការទាំងអស់ សូមជៀសឱ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់គ្រឿងញៀន កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីសុខភាពផ្ទាល់ខ្លួន និងសេដ្ឋកិច្ចគ្រួសារ។

ជាចុងក្រោយឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ បានសំណូមពរបណ្តាអង្គភាពចុះឱ្យរដ្ឋបាលខេត្ត សូមពង្រឹងការងារនៅតាមវិស័យការងាររបស់ខ្លួនឱ្យបានល្អ ការគ្រប់គ្រងមន្ត្រីក្រោមឱវាទ និងការកែលម្អតាមទីចាត់ការ-អង្គភាព-ការិយាល័យ ឱ្យបានស្អាត និងមានបរិយាកាសល្អ ផាសុខភាពល្អ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.