ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើលតាមវត្តអារាម ក្នុងមូលដ្ឋានរបស់ខ្លួន មានចង្ហាន់គ្រប់គ្រាន់ប្រគេនដល់ព្រះសង្ឃទេ? បើខ្វះបំពេញបន្ថែម

ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើលតាមវត្តអារាម ក្នុងមូលដ្ឋានរបស់ខ្លួន មានចង្ហាន់គ្រប់គ្រាន់ប្រគេនដល់ព្រះសង្ឃទេ? បើខ្វះបំពេញបន្ថែម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើលតាមវត្តអារាម នៅក្នុងមូលដ្ឋានរបស់ខ្លួន ថាតើនៅតាមវត្តអារាមទាំងនោះ មានចង្ហាន់គ្រប់គ្រាន់ប្រគេនដល់ព្រះសង្ឃទេ បើខ្វះយើងបំពេញបន្ថែមនៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ ពីព្រោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដូច្នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់ជាមួយការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ដោយធានាថាមិនមានបញ្ហាអ្វីកេីតឡេីងឡើយ នៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ។

ការណែនាំបែបនេះបានធ្វើឡើង ខណៈឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ អំពើធាក់ផ្ដួលប្លន់យកម៉ូតូបានកើតមានហើយ បើទោះបីវា មិនបានកើតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែវាក៏នៅខេត្តជាប់នឹងភ្នំពេញដែរ ដែលយើងត្រូវយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ ដើម្បីកុំឱ្យបទល្មើសបែបនេះ កើតមាននៅរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ រឿងសន្តិសុខ ត្រូវតែការពារជាប់ជាប្រចាំ រឿងដដែលៗនេះ កុំឱ្យគេដាស់ទឿនជាប្រចាំពេក។ការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋត្រូវតែធានាបាន១០០ភាគរយ។ ការពិនិត្យរដ្ឋបាល ពិនិត្យជាតិផ្ទុះត្រូវតែធ្វើឡើងជាប្រចាំ តែសូមជៀសវាងធ្វើកុំឱ្យប៉ះសន្តិអារម្មណ៍ប្រជាពលរដ្ឋនៅពេលអនុវត្តកិច្ចការងារនេះ។

បន្ថែមពីនេះ ពាក់ព័ន្ធនឹង អំពើឆបោកតាមអនឡាញ ឬហៅថា online scam ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌនិងកម្លាំងមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ដើម្បីលុបបំបាត់ ដោយត្រូវដាក់កម្លាំងតាមដាននៅតាមទីតាំង ដែលមានការសង្ស័យ ដូចជានៅតាមបុរីនិងខុនដូជាដើម។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ បើនិយាយពីonline scam គេបានផ្តោតមុខសញ្ញាទៅលើជនជាតិចិន តែពេលនេះ ជនជាតិកូរ៉េ និងខ្មែរយើងក៏មានដែរ ដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការបង្ល្រាប។ ក្នុងកិច្ចប្រជុំនេះការងារដោះស្រាយបញ្ហាលិចលង់ ក៏ជាប្រធានបទធំមួយ ដែលឯកឧត្ដម ឃួង ស្រេងជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញយកចិត្តទុកដាក់ ដើម្បីដោះស្រាយ។

ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ សំរាប់បុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ ស្នងការដ្ឋាននគរបាលរាជធានីបានប្រើប្រាស់កម្លាំងប៉ូលីស សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរជូនប្រជាពលរដ្ឋចំនួន១៦ថ្ងៃ។ ដោយឡែកសំរាប់ពិធីបុណ្យកឋិនទាន ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨តុលា ដល់ថ្ងៃទី០៨ វិច្ឆិកាឆ្នាំ២០២៥ ដែលមានរយៈពេល២៩ថ្ងៃ យើងក៏បានត្រៀមកម្លាំងរួចរាល់ ទាំងការសម្រួលចរាចរ ការរៀបចំសណ្តាប់ធ្នាប់នៅតាមទីផ្សារនិងនៅតាមវត្តអារាម ជាមួយនិងការល្បាត ពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.