ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ឯកឧត្តម ម៉ាង ស៊ីណេត ៖ ខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ

ឯកឧត្តម ម៉ាង ស៊ីណេត ៖ ខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សុខ គាង រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិ១ ភូមិ២ (ប្រមូលទិន្នន័យលើកទី២) និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ការចែកបណ្ណនាពេលនេះ មានចំណុចសំខាន់ៗចំនួន៤ ក្នុងនោះ ១.ទទួលបានផលប្រយោជន៍ស្របច្បាប់ ២.ធ្វើឱ្យតម្លៃដីមានភាពរឹងមាំ និងមានស្ថេរភាព ៣.ប្រតិបត្តិការទិញ លក់ ជួល ឬបញ្ចាំ ៤.បើមានការអភិវឌ្ឍ មានការដុះដូរ (ទូទាត់សំណង)។

ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមរក្សាបណ្ណកម្មសិទ្ធនេះឱ្យបានល្អ និងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិក យុវជនស្ម័គ្រចិត្ត នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចភាពនឿយហត់ និងថ្ងៃឈប់សម្រាក ប្រឹងប្រែងធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំង ១១១ភូមិ នៅទូទាំងខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អគួរជាទីមោទក។ ឈានចេញបណ្ណកម្មសិទ្ធមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេសការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ នាពេលនេះ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស ដោយឡែកនៅខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ព្រមទាំងថ្លែងអំណរគុណមេភូមិ ចៅសង្កាត់ អាជ្ញាធរក្រុង និងខេត្ត បានខិតខំប្រឹងប្រែងផ្សព្វផ្សាយចូលរួមសហការ ដើម្បីមានភាពងាយស្រួល និងបានធ្វើការផ្តាំផ្ញើប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋានត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គ្មានបទល្មើសអំពើលួច ឆក់ ប្លន់ គ្រឿងញៀន បងតូច បងធំ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដូច្នេះត្រូវរាយការណ៍មកកាន់មេភូមិ មេប៉ុស្តិ៍រដ្ឋបាល ក្នុងការដានដានត្រួតពិនិត្យ ស៊ើបអង្កេតឈានទៅធ្វើការបង្ក្រាបបានទាន់ពេលវេលា ដើម្បីមូលដ្ឋានរបស់យើងមានសុខសន្តិភាព ទទួលបាននូវភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ ហើយគោលដៅរបស់សម្តេចទាំងពីរ ចង់ឃើញប្រជាពលរដ្ឋកម្ពុជា រស់នៅប្រកបដោយភាពសុខដុមរមនាជីវភាពរស់នៅល្អប្រសើរ ក្រោមម្លប់សន្តិភាព៕ ប្រភព ៖ រដ្ឋបាលខេត្តព្រះសីហនុ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.