ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ក្រុមរាត្រីចរណ៍ចំនួន៨៦នាក់ក្នុងនោះបានរកឃេីញមានផ្ទុកសារធាតុ ញៀនចំនួន​៥១នាក់ ត្រូវសមត្ថកិច្ចនគរបាលនាំមកសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់!

ក្រុមរាត្រីចរណ៍ចំនួន៨៦នាក់ក្នុងនោះបានរកឃេីញមានផ្ទុកសារធាតុ ញៀនចំនួន​៥១នាក់ ត្រូវសមត្ថកិច្ចនគរបាលនាំមកសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ចាប់តាំងពីយប់ថ្ងៃទី​ ០១ រហូតដល់យប់ថ្ងៃទី០៩​ខែ​ កញ្ញា​ ឆ្នាំ​២០២៥​ សមត្ថកិច្ចនគរបាលធ្វេីការឃ-ាត់ខ្លួនក្រុមក្មេងទំនេីង និងក្រុមជាមុខសញ្ញាបន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅ ពេលយប់ក្នុងក្រុងបាត់ដំបងចំនួន​៨៦​នាក់​ យកមកសាកសួរ និងធ្វេីការពិនិត្យស្វែង​រកសារ​ធាតុ​ញៀនមួយចំនួនបាន​រៀបចំបញ្ជូនទៅតុលាការដេីម្បីអនុវត្តទោស​តាមផ្លូវច្បាប់ និងមួយចំនួនបានអប់រំដោយបញ្ជូនទៅមណ្ឌលសំចត។

កិច្ចប្រតិបត្តិការនេះធ្វេីឡេីងស្រ​ប​ តាមអនុ​សាសន៍ដ៏ខ្ពង់ខ្ពស់​ រប​ស់ឯកឧត្តម​ នាយឧត្តមសេនី​យ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​និងការចង្អុលទិសដឹកនាំរប​ស់លោកឧត្តមសេនីយ៍ទោ​ ដា ញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរងផែនការងារ នគរបាល​ព្រហ្មទ័ណ្ឌ​ ដឹកនាំ​ស ហការណ៍ជាមួយនគរបាល ក្រុងបាត់ដំបង​ ដែល​មានលោកវរ សេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែន​ ជាអធិការប្រមូលក្រុមមុខសញ្ញាដើររើសអេតចាយ បន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលយប់​ និងមុខស​ញ្ញាក្មេង​ទំនើងធ្វើសកម្មភាពនៅ​ពេលយប់រហូតទល់ភ្លឺ។

ក្នុងចំណោមមនុស្សដែលបាន នាំមកសាកសួរនិងបានធ្វេីតេស្តស្វែងរកសារធាតុញៀនរកឃេីញ​មានចំនួន៥១នាក់ដែលផ្ទុកសារធាតុញៀន​ត្រូវបានអនុវត្តវិធានការច្បាប់និងបញ្ជូនទៅមណ្ឌលសំចត។

មនុស្សចំនួន៣៥នាក់ដែលមិន​បានរកឃេីញបទល្មេីសបានឱ្យឪពុក​ ម្តាយធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញ។

លោកវរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយ​ការិ​យាល័យនគរបាល​ព្រហ្មទ័ណ្ឌកម្រិតស្រាល​នៃ​ស្នងការដ្ឋាន​ បានបញ្ជាក់ក្នុងរបាយការណ៍ថា​ ចំពោះក្រុមរើសអេតចាយបន្លំលួចពេល​យប់ទាំងនេះច្រើនបង្កបញ្ហាជាច្រើន ដូចជា បន្លំលួច តាមផ្ទះនិងតាមទីសាធារណៈនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈជាដើម។

ដោយឡែកក្មេងទំនើងគឺបានបង្កភាពអាណាធិបតេយ្យ បង្កហិ-ង្សាឬ ស្វែងរកការប្រព្រឹត្តិអំពេីអបាយមុខនៅពេលយប់​ ធ្វេីឱ្យមានបញ្ហាអសន្តិសុខនិងបាត់បង់សណ្តាប់ធ្នាប់សង្គមនៅតាមដងផ្លូវនិងទីសាធារណៈ។

សមត្ថកិច្ចនគរបាលនៅតែបន្តអនុវត្តការងារនេះជាបន្តទៀតឱ្យដូចភ្លៀងរលឹម​ ដេីម្បីក្តីសុខសាន្ត​ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៎៕សហការី

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.