ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់

រដ្ឋបាល​ខេត្ត​ប៉ៃលិន បើក​ផ្តល់​ប្រាក់​របប​គោលនយោបាយ​ជូន​ជនពិការ​ក្រីក្រ ចំនួន​២២៤​នាក់ នៅតាម​សហគមន៍ ក្នុង​សង្កាត់​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មានប្រសាសន៍​ក្នុង​ពិធី​បើក​ផ្តល់ប្រាក់​របប​គោលនយោបាយ ជូន​ជនពិការ​ក្រីក្រ ចំនួន​២២៤​នាក់ នៅតាម​សហគមន៍ ក្នុង​សង្កាត់​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដាក់​ចេញ នូវ​គោលនយោបាយ បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ​ពីរដង​ក្នុង​មួយ​ខែ ដើម្បី​ជួយ​សម្រួល ដល់​ជីវភាព និង​លើក​កំពស់​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវា​សាធារណៈ , ការវិនិយោគ​លើ​ធនធានមនុស្ស  និង​ការជំរុញ​អនុវត្ត នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០១៧-២០២៥  ការ​ផ្តល់​អាទិភាព​ទៅលើ​ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​, ការកែទម្រង់​សំដៅ​លើកកម្ពស់ និង​កែលម្អ​ប្រសិទ្ធភាព  និង​គុណភាព​សេវា​សាធារណៈ​លើ​គ្រប់​វិស័យ ដើម្បី​ឆ្លើយតប ទៅនឹង​សំណូមពរ ក៍​ដូចជា​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា​៖ ការអនុវត្ត​របប​គោលនយោបាយ ចំពោះ​ជនពិការ​ក្រីក្រ នៅតាម​សហគមន៍​នេះ ពិតជា​មាន សារ​សំខាន់បំផុត ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ ការកាត់បន្ថយ និង​ទប់ស្កាត់​ភាពក្រីក្រ ភាព​ងាយ​រងគ្រោះ របស់​ជនពិការ វិសម​ភាព និង​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​ជំនួយ​សង្គម ដូចជា​ការព្យាបាល​ដោយ​ឥតគិតថ្លៃ ការអប់រំ​ពិសេស និង​ការអប់រំ បញ្ចូល​គ្នា សម្រាប់​ជនពិការ បង្កើន​មុខរបរ និង​ការងារ​ធ្វើ ការស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា និង​សេវា​សាធារណៈ ជាច្រើន​ទៀត ជូន​បងប្អូន​ជនពិការ​គ្រប់​ប្រភេទ និង​គ្រប់​កម្រិត​របស់​យើង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត ក៏​បាន​ណែនាំ ដល់​អង្គពិធី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ស្វែង​យ​លើ​ឲ្យបាន​កាន់តែ​ច្បាស់ នូវ​វិធាន​នីតិវិធី និង​បច្ចេកទេស​នានា ក្នុង​ការរៀបចំ​អនុវត្ត​ថវិកា​កម្មវិធី របស់​គ្រប់​អង្គភាព​ថវិកា នៃ​មន្ទីរ​ជំនាញ នៅ​មូលដ្ឋាន  ដោយ​ខិតខំ​គោរព ឲ្យបាន​ខ្ជាប់ខ្ជួន​តាម​ក្របខ័ណ្ឌ និង​បណ្តា​វិធានការ ព្រមទាំង​គោលការណ៍ និង​បច្ចេក​ទាំងឡាយ ទាំង​ផ្នែក​ចំណូល និង​ផ្នែក​ចំណាយ​ដែល​កំណត់​ដោយ​សារាចរ​នេះ ឲ្យ​កាន់តែ​មាន​ភាព​សុក្រិត្យ និង​គុណភាព​ល្អ ផង ដែរ ។​

​សូមបញ្ជាក់​ថា​៖​បើ​តាម​លោក អ៊ិត ពេន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ពិធី​ផ្តល់​បណ្ណ​សង្គមកិច្ច និង​បើកប្រាក់ឧ​ប​ត្ត​ម្ភ​របប​នយោបាយ ចំពោះ​ជន ពិការ ក្រីក្រ សម្រាប់​ខេត្ត​ប៉ៃលិន នេះ​រៀបចំ​ឡើង ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ហើយ​ពិធី​នេះ រៀបចំឡើង ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​បងប្អូន​ជនពិការ សរុប​ប្រមាណ​ជាង​២០០​នាក់​។​

​លោក​បញ្ជាក់ថា​៖ ជនពិការ​ក្រីក្រ ក្នុង​ខេត្ត​ប៉ៃលិន ដែល​ទទួល​របប​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ទូទាំង​ខេត្ត មាន​ចំនួន​១៣១២​នាក់ ដែល​មក​ពី​ក្រុង​ប៉ៃលិន ចំនួន​៦០៣​នាក់ និង​ស្រុក​សាលា​ក្រៅ​ចំនួន​៧០៩​នាក់ ហើយ​របប​គោលនយោបាយ នេះ​ជា​ការចូលរួម​ចំណែក​លើ​ក​កម្ពស់ ជីវភាព​រស់នៅ កាត់បន្ថយ និង ទប់ ស្កាត់​ភាពក្រីក្រ ភាព​ងាយ​រងគ្រោះ របស់​ជនពិការ  ព្រមទាំង​ជា​ផ្នែក​មួយ នៃ​ក្របខណ្ឌ​គោល ន​យោ បាយ​ជាតិ​គាំពារ​សង្គម ២០១៧-២០២៥​ផងដែរ ៕

r190223a2 r190223a3 r190223a4 r190223a5 r190223a6 r190223a1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.