ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

គណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ បានប្រគល់ថវិកាសមាគមមិត្ដនគរបាលជាតិ ជូនដល់មន្រ្ដីនគរបាលរងរបួសពេលបំពេញភារកិច្ចចំនួន ០៤រូប

គណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ បានប្រគល់ថវិកាសមាគមមិត្ដនគរបាលជាតិ ជូនដល់មន្រ្ដីនគរបាលរងរបួសពេលបំពេញភារកិច្ចចំនួន ០៤រូប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្ដរមានជ័យ ៖ ដោយទទួលបានការយកចិត្ដទុកដាក់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្ដនគរបាលជាតិ នារសៀលថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ និងជាអនុប្រធានកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ បានចាត់លោកឧត្ដមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរង ផែនការងារធនធានមនុស្ស បានប្រគល់ថវិការបស់សមាគមមិត្ដនគរបាលជាតិ ជូនដល់មន្រ្ដីរនគរបាលរបួសពេលបំពេញភារកិច្ច ចំនួន ០៤រូប ដូចខាងក្រោម ៖

១-លោកវរសេនីយ៍ទោ សាំង សារឿន ទទួលបានថវិកា ចំនួន ២.០០០.០០០៛(២លានរៀល)
២-លោកអនុសេនីយ៍ឯក ធិន ធឿត ទទួលបានថវិកា ចំនួន ២.០០០.០០០៛ (២លានរៀល)
៣-លោកអនុសេនីយ៍ឯក អ៊ូ សុីថា ទទួលបានថវិកា ចំនួន ២.០០០.០០០៛ (២លានរៀល)
៤-លោកអនុសេនីយ៍ត្រី ខឿន តុល ទទួលបានថវិកា ចំនួន ២.០០០.០០០៛ (២លានរៀល)។

ទន្ទឹមនឹងនេះ លោកឧត្ដមសេនីយ៍ត្រី ស្នងការរង បានធ្វើការសំណេះសំណាល ជាមួយក្រុមមន្រ្ដីរងរបួសយ៉ាងស្និតស្នាល ដោយបានពាំនាំនូវមតិផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្ដទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ ស្នងការ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្ដនគរបាលជាតិ។

ជាកិច្ចបញ្ចប់ ក្រុមមន្រ្ដីរងរបួសក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប្រធានសមាគមមិត្ដនគរបាលជាតិកម្ពុជា ដែលបានបង្កើតសមាគមមិត្ដនគរបាលជាតិ ដើម្បីជួយសម្របសម្រួល និងយកចិត្ដទុកដាក់ចំពោះមន្រ្ដីឱវាទ ដែលរងគ្រោះថ្នាក់ពេលបំពេញភារកិច្ច នេះជាកម្លាំងចិត្ដយ៉ាងធំធេងចំពោះមន្រ្ដីនគរបាលថ្នាក់ក្រោមជាតិ ៕‍‍

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.