ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី”

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី” ដែលមានសមាសភាពចូលរួមពី លោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការក្រុងស្រុកទាំង៩ មេបញ្ជាការ-មេបញ្ជារការរងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣និង២០៣ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ/សង្កាត់។

ឆ្លងតាមរយៈរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៥ ទទួលបានការវាយតម្លៃខ្ពស់ និងមានការឯកភាពទាំងស្រុងលេីលទ្ធផលនៃកិច្ចប្រតិបត្តិការ ដោយផ្តោតលើសភាពការណ៍សន្តិសុខនយោបាយ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការងារជំនាញនីមួយៗ ដោយទទួលបាននូវគុណផល និងលទ្ធផលល្អប្រសើរគួឱ្យកត់សម្គាល់។

ឆ្លៀតឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានលើកសរសើរដល់កម្លាំងនគរបាលទាំងអស់ក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍បានជាប្រចាំ និងរក្សាស្ថិរភាពសន្តិសុខបានល្អប្រសើរ។ ចំពោះកិច្ចការដែលត្រូវបំពេញបន្ថែម និងជំរុញបន្ត លោកស្នងការបានផ្តល់ប្រសាសន៍ដឹកនាំបន្ថែមទៀតសំដៅលើការពិនិត្យនិងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតជុំវិញមុខជំនាញនីមួយៗ ជាពិសេសថ្នាក់ដឹកនាំតាមជំនាញការិយាល័យនីមួយៗត្រូវបង្កើនការសហការល្អ និងត្រូវចេះដឹកនាំការងារឱ្យមានប្រសិទ្ធភាពតាមរយៈការចែករំលែកបទពិសោធន៍ ការលើកទឹកចិត្ត ការបណ្តុះបណ្តាលដល់មន្ត្រីក្រោមឱវាទ ទន្ទឹមគ្នានេះមន្រ្តីថ្នាក់ក្រោមត្រូវគោរពវិន័យ ក្រមសីលធម៌ និងគោរពឋានុក្រមជាកងកម្លាំង ក្នុងនោះលោកស្នងការបានជំរុញឱ្យថ្នាក់នាំតាមជំនាញធ្វើការផ្សព្វផ្សាយនិងអប់រំដល់មន្ត្រីរបស់ខ្លួនបានយល់ដឹងគ្រប់ៗគ្នា។

ជាកិច្ចបន្តលើកិច្ចប្រជុំពិភាក្សា លោកឧត្តមសេនីយ៍ទោស្នងការ បានអនុញ្ញាតដល់គ្រប់នាយការិយាល័យជំនាញនីមួយៗ ធ្វើការលើកឡើងនូវការអនុវត្តការងាររបស់ខ្លួនពាក់ព័ន្ធទៅនឹងការសហការគ្នា ការទំនាក់ទំនង និងការទទួលខុសត្រូវក្នុងរចនាសម្ព័ន្ធការិយាល័យដែលមាន​ និងត្រូវលើកឡើងពីបញ្ហាប្រឈមព្រមទាំងសំណូមពរក៏ដូចជាបញ្ហាផ្សេងៗរបស់ការិយាល័យដើម្បីរកដំណោះស្រាយធ្វើយ៉ាងណាបង្កើននូវប្រសិទ្ធភាពការងារឱ្យមានប្រសិទ្ធភាពខ្ពស់ជាអតិបរមា។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការ បានជំរុញអោយកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ត្រូវគោរពវិន័យរបស់កងកម្លាំង ប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ និងគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ជាចុងក្រោយលោកឧត្តមសេនីយ៍ទោស្នងការបានជូនពរដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ប្រកបដោយសុខភាពល្អមាំមួន ដើម្បីបន្តកិច្ចប្រតិបត្តិការ ក្នុងការធានាឱ្យបានការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តរតនគិរី ក៏ដូចជាសង្គមជាតិទាំងមូល៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.