ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់

លោក លាង ហៃ ជាវ​តា​យ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត ផ្តល់​ជូន​គ្រួសារ​ស្ត្រី​សម្រាល​កូនតូច កុមារ​អាយុ​ក្រោម​៥​ឆ្នាំ និង​អ្នក​ជម្ងឺ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​រសៀល​ថ្ងៃ​ពុធ ១​រោច ខែ​មាឃ ឆ្នាំច  សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ​ទិវា​ជាតិ​សុខភាព​មាតា  ទារក និង​កុមារ ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត ដឹកនាំ​ដោយ​លោកស្រី លាង ហៃ ជាវ តា​យ អនុប្រធាន​កិត្តិយស​សាខា ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ ប្រធានកិត្តិយស​សាខា និង​សហការី បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ផ្តល់​ជូន​គ្រួសារ​ស្ត្រី​សម្រាល​កូនតូច កុមារ​អាយុ​ក្រោម​៥​ឆ្នាំ និង​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត សរុប​ចំនួន​៧០​នាក់​។

​នា​ឱកាស​នោះ​លោកស្រី បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​អាន​នូវ​សារលិខិត និង​អនុសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖
១/​សូម​ឱ្យ​ស្ត្រី​មានគ៌ភ​ទាំងអស់ អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ឆ្មប​ជំនាញ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​តាម​កាលកំណត់​ទទួលយក​សេវា​បង្ការ ព្យាបាល​ទាំងអស់​ឱ្យបាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ និង​ស្ម័គ្រចិត្ត​ធ្វើតេស្ត​ឈាម​ដើម្បី​ពិនិត្យ​ស្ថានភាព​មេរោគ​អេដស៍ និង​មេរោគ​ស្វាយ ដើម្បី​លុបបំបាត់​ពិការភាព និង​ការ​ចម្លងជំងឺ​ទាំងពីរ​នេះ​ពី​ម្តាយ​ទៅ​កូន​។
២/​សូម​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​មាន​គ្រូ​ពេទ្យឆ្មប​ជំនាញ​ទទួលបាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​។
៣/​សូម​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល​ទាំង​មាតា និង​ទារក និង​ទទួល​ថ្នាំ​បង្ការ​ជំងឺ​១១​មុខ តាម​ការកំណត់​របស់​គ្រូពេទ្យ​។​
៤/​សូម​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​ចាប់ពី​ពេល​ទារក​ប្រសូត​ភ្លាម​រហូតដល់​ទារក​មាន​អាយុ​៦​ខែ និង​ផ្តល់​អាហារ​បន្ថែម​គ្រប់មុខ គ្រប់​ជីវជាតិ (​បបរ​ខាប់​គ្រប់​គ្រឿង​) រួម​ជាមួយ​ការ​បន្ត​បំបៅ​ទឹកដោះ​ម្តាយ​រហូត​ដល់​កុមារ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ​។
៥/​សូម​ប្រញាប់​យក​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម​នៅ​ពេល​ឃើញ​សញ្ញា​គ្រោះ​ថ្នាក់​ណាមួយ​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម ជំងឺរាក ឬ​ជំងឺឆ្លង​ដទៃទៀត និង​យក​ទារក ឬ​កុមារ​តូច​ដែល​មាន​រាងកាយ​ស្គម ឬ​មិន​ឡើង​ទម្ងន់​សោះ ទៅ​ពិគ្រោះ​យោបល់ និង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

​ចំពោះ​អំណោយ​ផ្តល់ជូន​នា​ពេល​នេះ​រួមមាន​៖ សម្រាប់​ស្ត្រី​សម្រាលកូន​តូច​ទទួលបាន មី​១​កេស  ទឹកដោះគោ​ខាប់​៦​កំប៉ុង ឃី​ត​ទារក​១​ឈុត និង​ថវិកា​មួយចំនួន​។ ឧបត្ថម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​កុមារ​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ចំនួន​៤១​នាក់ ក្នុង​ម្នាក់ មី​១​កេស ទឹកដោះគោ​ខាប់​៦​កំប៉ុង និង​ថវិកា​២​ម៉ឺន​រៀល​ផងដែរ​៕ សេង ណា​រិទ្ធ​

r190222a1 r190222a2 r190222a3 r190222a4 r190222a5 r190222a6 r190222a7 r190222a8 r190222a9 r190222a9a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.