ខេត្តក្រចេះ៖ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមក្នុងការដឹកជញ្ជូនកសិផលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធកម្មវិធី ZOOM ។
ដោយមានការចូលរួមពី លោកស្រីនាយិការងរដ្ឋបាលខេត្ត លោកអនុប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានស្នាក់ការទ្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងស្រែ និងតំណាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ។ដោយ សេង ហ៊ៀប



