ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​ខ្សឹប​ឲ្យ​ឮ ​៖ ​លោក ​ប៉ុន ​ប៊ុណ្ណា ​មេ​គយ​ច្រកទ្វារ​ត្រពាំងផ្លុង​កំពុង​ងុបងុល​ប្រព្រឹត្ត​អំពើ​ពុករលួយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ត្បូងឃ្មុំ​ ៖ ​ប្រភព​បាន​ទម្លាយ​ចេញ​ពី​មន្ត្រី​គយ​ប្រចាំការ​ច្រកទ្វារ ត្រពាំងផ្លុង​ឲ្យដឹងថា លោក ប៉ុន ប៊ុណ្ណា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​។​ជាពិសេស​លោក​ប្រធាន ច្រក​រូបនេះ ពុំ​បាន​ខិតខំ​ពង្រឹង​និង​ធ្វើ​ការប្រមូល​ពន្ធ​តាម​ជំនាញ​បច្ចេកទេស នោះទេ បែរ​ជា​ទៅ​ឃុបឃិត ធ្វើ​តាមរយៈ​ការរួម​ដៃ​ជាមួយ​មេ​ឈ្មួញ​រកស៊ី​ធំៗ ជាច្រើន​រូប​បំបាត់​កិបកេង​នូវ​ចំណូល​ថវិកា​បង់ពន្ធ​ចូល​រដ្ឋ ដោយ​មិន​ខ្វល់​ពី​ការកែទម្រង់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រាជរដ្ឋាភិបាល អ្វី​បន្តិច​ទាល់តែសោះ​។​

​ប្រភព​ពី​មន្ត្រី​គយ​ដដែល​បន្តថា ពួកគាត់​ចោទប្រកាន់​លោក ប៉ុន ប៊ុណ្ណា គឺ​មាន​ភស្តុតាង​គ្រប់គ្រាន់ ដោយសារ​ពីមុនមក​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ប្រមូល​ពន្ធ​បាន​ចំនួន ១១ ពាន់​លាន​រៀល ទៅ ១៤ ពាន់​លាន​រៀល ក្នុង​មួយ​ខែ​។ ប៉ុន្តែ​ក្រោយពេល​លោក ប៉ុន ប៊ុណ្ណា ចូលកាន់​តំណែង​កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៤ គឺ​ចំណូល​ពន្ធ​តាម​ច្រកទ្វា​នេះ បាន​ធ្លាក់​យ៉ាងគំហុក​រហូត មាន​ចំនួន​ត្រឹមតែ​ជាង ៦ ពាន់​លាន​រៀល ទៅ​៨​ពាន់​លាន​រៀល​តែ​ប៉ុណ្ណោះ​។ ទាំងនេះ គឺ​ដោយសារ​បច្ចុប្បន្ន​លោក ប៉ុន​ប៊ុណ្ណា កំពុង​ងុបងុល​សប្បាយ​កើប​លុយ និង​ការឃុបឃិត​កេងប្រវ័ញ ជាមួយ​ឈ្មួញ ដោយ​មិន​ធ្វើ​ការប្រមូល​ពន្ធ​តាម​លក្ខណៈ​បច្ចេកទេស​ឲ្យបាន​ត្រឹមត្រូវ​។​

​មន្ត្រី​គយ​ដដែល​បាន​បង្ហាញ​ឯកសារ​ថា​មាន​ឈ្មោះ​ម្ចាស់​ក្រុមហ៊ុន​ដូចជា ក្រុមហ៊ុន​ដឹកទំនិញ​យាយ​ញាប់​, ក្រុមហ៊ុន​ដឹកទំនិញ ស៊ុន ហួរ​, ក្រុមហ៊ុន​ដឹកទំនិញ ហាក់ ម៉ៅ​, ក្រុមហ៊ុន​ដឹកទំនិញ ឆេង ទី និង​ក្រុមហ៊ុន​ដឹក​ទំ​នី​ញ ទី​ខ្មូត បាន​នាំ​ចូល​ទំនិញ តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង គឺ​ឃុបឃិត​គ្នា​វាយ​តម្លៃ​ពន្ធ​ទាប និង​បង់ពន្ធ​មិន​គ្រប់​ចំនួន ហើយ​នៅ​មាន​ឈ្មួញ​ជាច្រើន​ទៀត​បាន​ឃុបឃិត​ជាមួយ​លោក​មេ​គយ ប៉ុន ប៊ុណ្ណា កេង​បន្លំ​ពន្ធ​ទៅលើ​មុខ​ទំនិញ​ដែល​ពួកគេ​បាន​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​ត្រពាំង​ផ្លុង ក៏ដូចជា​ការនាំ​ទំនិញ​ចេញពី​កម្ពុជា​ផងដែរ​។​

​ប្រភព​ពី​មន្ត្រី​គយ បានលើកឡើង​បន្ថែមថា តារាង​តម្លៃ (​ក្រដាស​បញ្ជី​) អត្រាពន្ធ​៧​ភាគរយ ឡានតូច​ត្រូវ​បង់ពន្ធ​៩​លាន​រៀល បង់​ថ្លៃ​បាយ​៥​លាន​រៀល​។ អត្រាពន្ធ​១៥​ភាគរយ ឡានតូច​បង់ពន្ធ​១០​លាន​រៀល ថ្លៃ​បាយ​៥​លាន​រៀល ទំនិញ​ចាប់ហ៊ួយ​បូក អត្រាពន្ធ​៣៥​ភាគរយ ឡានតូច​បង់ពន្ធ​២២​លាន​រៀល ថ្លៃ​បាយ ៥​លាន​រៀល ឡានតូច​ដូចគ្នា​ដែរ បង់ពន្ធ ៨,៥​លាន​រៀល ថ្លៃ​បាយ​១១​លាន​រៀល ស​សេរ​ទំនិញ​ផ្សេងៗ​អត្រា​៧​ភាគរយ កង់ឡាន ឡានតូច​បង់ពន្ធ​២២​លាន​រៀល ថ្លៃ​បាយ​៥​លាន​រៀល ត្រូវ​ស​សេរ​ជា​កង់ឡាន ហើយ​ប្រេងម៉ាស៊ីន (២០) បូក​ផ្សេងៗ ឡានធំ បង់ពន្ធ​៩​លាន​រៀល ថ្លៃ​បាយ ១៥​លាន​រៀល​។​

​ចំពោះ​ទំនិញ​មាន​អត្រាពន្ធ​ខ្ពស់​បង្កប់​ជាមួយ ទំនិញ​មាន​អត្រាពន្ធ​ទាប ត្រូវ​គិត​បង់ពន្ធ និង​ថ្លៃ​បាយ​តាម​ទំនិញ​អត្រា​ខ្ពស់​។ ទំនិញ (​ចាប់ហ៊ួយ បូក​អត្រាពន្ធ ៣៥​ភាគរយ​) ចំនួន​៣​កុងតឺន័រ ត្រូវ​ស​សេរ​ពន្ធ​២២​លាន​រៀល ឡានតូច​១​កុងតឺន័រ និង​២​កុងតឺន័រ​ទៀត ស​សេរ​ជា​ទំនិញ​ផ្សេង បង់ពន្ធ ៨,៥​លាន​រៀល​ឡានតូច​។ ក្រៅ​ពី​ទំនិញ​ខាងលើ ដែល​ឈ្មួញ​បាន​បង់ពន្ធ និង​ថ្លៃ​បាយ​ឲ្យ​លោក​មេ​គយ ប៉ុន ប៊ុណ្ណា ក៏​នៅ​មាន​ទំនិញ​ផ្សេងៗ​ទៀត ដែល​មេ​គយ​ច្រកទ្វារ​រូបនេះ បង្ខំ​ឲ្យ​អ្នករកស៊ី​តូចតាច បង់លុយ​ឲ្យ​ខ្លួន​តាម​តែ​ទំនើងចិត្ត​។ ក្នុង​នោះ​ដូចជា​ឡាន​ដឹក ថ្នាំជក់​មួយ​គ្រឿង​បង់​ង​៣០​ដុល្លារ​, រថយន្ត​ដឹកឈើ​កៅស៊ូ បង់​៩០​ដុល្លារ​, រថយន្ត​ដឹក​ចំណី​សត្វ​បង់ ៣០​ដុល្លារ ពិសេស​រថយន្ត​ដឹក​ដំឡូង​មី មួយ​គ្រឿង​ត្រូវ​លោក ប៉ុន ប៊ុណ្ណា ជម្រិត​ទារលុយ ពី​៣​ម៉ឺន ទៅ​៥​ម៉ឺន​រៀល ហើយ​ក្នុង​មួយថ្ងៃ មាន​រថយន្ត​ដឹក​កសិផល​នាំ​ចេញ​តាម​ច្រកទ្វារ​ប្រពាំង​ផ្លុង មិនតិច​ជាង​៣០០​ទៅ​៤០០​គ្រឿង​នោះ​ទេ​។​

​ដោយឡែក លុយ​ដាក់​ចូល​កេះ​ខ្មៅ (​លុយ​សន្សំ​សម្រាប់​ផ្តល់​ជូន​មន្ត្រី​គយ​) ត្រូវ​លោក ប៉ុន បុ​ណ្ណា ដក​យក​ក្នុង​មួយថ្ងៃ ពី​៦០០​ដុល្លារ ទៅ​៨០០​ដុល្លារ ដោយ​និយាយ​ប្រាប់​មន្ត្រី​គយ​ថ្នាក់ក្រោម​ថា យកទៅ​ជូន​ឲ្យ​មេៗ​ថ្នាក់លើ ហើយ​លុយ​ដែល​សន្សំ​នេះ ពុំ​ដែល​សល់​បាន​ចែក​ដល់​មន្ត្រី​គយ​នៅ​ប្រចាំការ​នោះទេ​។ បើ​អ្នកណា​ហ៊ាន​សួរ លោក ប៉ុន ប៊ុណ្ណា តែង​គម្រាម​រករឿង​ដោះដូរ ឬ​ដក​ឲ្យទៅ​អង្គុយ​អាន​កាសែត ស្ងៀម​តែម្តង​។​

​ជាមួយនឹង​បញ្ហា​នេះ មន្ត្រី​គយ​ដែល​រង​ការគៀបសង្កត់ បាន​សំណូមពរ​យ៉ាងទទូច​ដល់​រាជរដ្ឋាភិបាល​, លោក​រដ្ឋមន្ត្រី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាពិសេស​អគ្គនាយក​គ​យ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​មាន​វិធានការ​ចាត់តាំង​មន្ត្រី​ជំនាញ​ចុះ​ទៅ​អង្កេត​ស្រាវជ្រាវ​ពី ការដឹកនាំ និង​សកម្មភាព​ការងារ​កិបកេង ឥត​សំចៃ ដែល​កំពុង​ធ្វើឲ្យប៉ះពាល់ និង​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ ពិសេស​លោក ប៉ុន ប៊ុណ្ណា កំពុង​បង្ក​ភ្យុះ​ភ្លៀង​ធ្វើឲ្យមាន​ការលំបាក និង​បែកបាក់​សាមគ្គី​ដល់​មន្ត្រី​ថ្នាក់ក្រោម នៅក្នុង​ច្រកទ្វារ​ត្រពាំងផ្លុង​នេះ​ផង​ដែរ​។​ទង្វើ​នេះ គប្បី​លោក​អគ្គនាយក​គយ និង​រដ្ឋ​ករ ក៏ដូចជា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បញ្ហា​ពុកផុយ​នេះ​ផង​។​

​ជុំវិញ​ការលើកឡើង​ខាងលើ​សារពត៌មាន​យើង នៅ​មិនទាន់​មាន​ការបកស្រាយ​បែប​ណា​ពី​លោក ប៊ុន ប៊ុណ្ណា ប្រធាន​ច្រកទ្វារ​ត្រពាំង​ផ្លុង បានឡើយ​៕

aunpoanmonyroath_kunnhoem

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.