ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ក្រុមការងារ ចុះ​កំណត់​ព្រុំប្រទល់​ដី​ចំណុច​លេខ​៧៤​ក្នុងភូមិ​រំដួល​ជើងភ្នំ​និង ភូមិ​ត្រពាំង​តាវ ជូន​ប្រជាពលរដ្ឋ​

ក្រុមការងារ ចុះ​កំណត់​ព្រុំប្រទល់​ដី​ចំណុច​លេខ​៧៤​ក្នុងភូមិ​រំដួល​ជើងភ្នំ​និង ភូមិ​ត្រពាំង​តាវ ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្តរមានជ័យ ៖  ក្រុមការងារ​ក្រុង​សំរោង​និង​ស្រុក​អន្លង់វែង  ចុះ​កំណត់​ព្រុំប្រទល់​ដី​ចំណុច​លេខ​៧៤​ក្នុងភូមិ​រំដួល​ជើងភ្នំ​និង ភូមិ​ត្រពាំង​តាវ​ជា​ចំណុចរួម​.​ដើម្បី​ធ្វើ ​ប័ណ្ណ​កម្ម​សិទ្ធិ​ជូន​ ប្រជាពលរដ្ឋ ដែល​កន្លងមក ដី​នៅ​ចំណុច​នេះ​ចេះ​តែ​មាន​អ្នក​មក​កាប់​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ធ្វើ​កម្ម​ សិទ្ធ មាន​បញ្ហារ​មិន​ចេះ​ចប់ ។​

​ការចុះ​ធ្វើ​ការងារ​នេះ ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅ​ចំណុច​លេខ ៧៤ ស្ថិតក្នុង​ភូមិ រំដួល​ជើងភ្នំ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ និង​ភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ  ។​

​ ក្រុមការងារ និង​មន្ត្រី​ជំនាញ​បាន​ចូលរួម​វាស់វែង និង​ចុច​ដៅ​កំណត់ តាមផ្លូវ​យុទ្ធសាស្ត្រ យក​ចំណុច​លេខ​៧៤ ហៅ​ថា​អូរ​ចំរេះ ជា​ព្រំប្រទល​រួម មាន​លោក រិទ្ធី ប៉ាក់​ អភិបាលរង​ក្រុង​សំរោង លោក រត្ន័ សំអាន់ សង្កាត់​កូន​ក្រៀល លោក  ទឹម សារ៉ាត់ អភិបាលស្រុក អន្លង់វែង និង​លោក ហារ​មេឃុំ ត្រពាំង​តាវ ផងដែរ ។​

​លោក ទឹម សារ៉ាត់ បាន​ប្រសា​ស្រ​ថា សុំ​ឲ្យ​មេឃុំ​និង​មេភូមិ​រក្សា​សណ្តាប់ធ្នាប់ កុំឲ្យ​មាន​បញ្ហា​រទៀត​.​អ្នកណា​ធ្លាប់​ធ្វើ​ស្រែ​កន្លែង​ណា សុំឲ្យ​ធ្វើដ​ដែល​តែ​ហាម​កាប់​ព្រៃ​​ទន្ទ្រាន​បន្ថែមទៀត ទោះបីជា​នៅ​ខាង​ណា​ក៍​ដោយ សុំ​ឲ្យ​មេ​ភូមិ​ទាំង​សងខាង​តា​ម​មើល​សកម្មភាព​របស់​គាត់​ធ្វើ​ខ្លះ​ផង ។​

​ លោក រិទ្ធី ប៉ាក់ អភិបាលក្រុង​សំរោង និង​ភូមិ​ឃុំ បាន​ឯកភាព តាម​ប្រសា​ស្ត្រលោក ទឹម សារ៉ាត់ ដោយ​ប្តេជ្ញា​រក្សា​សណ្តាប់ធ្នាប្រ​ជា​ជន​ទាំង​សងខាង ដោយ​យក​ចំណុច ​ លេខ ៧៤ ជា​ព្រំប្រទល់​ភូមិ រំដួល​ជើងភ្នំ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង និង ភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ  ៕

 

  2014_11_30b 2014_11_30b-2 2014_11_30b-1

Filed in: ស្នាដៃ​ និង អភិវឌ្ឍន៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.