ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

ក្មេង​ទំនើង​០២​ក្រុម កាប់​គ្នា​នៅ​ភ្នំពេញ ត្រូវ​លំបាក​ដល់​អាវុធហត្ថ​តាម​ចាប់​មក​វិញ ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ បាន ០៦​នាក់​!

ក្មេង​ទំនើង​០២​ក្រុម កាប់​គ្នា​នៅ​ភ្នំពេញ ត្រូវ​លំបាក​ដល់​អាវុធហត្ថ​តាម​ចាប់​មក​វិញ ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ បាន ០៦​នាក់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​វេលា​ម៉ោង 00.26​នាទី ថ្ងៃទី 21 ខែ​សីហា​ឆ្នាំ 2025 អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ ស្តីពី​ករណី​ក្មេង​ទំនើង​ជាង​១០​នាក់ បាន​កាប់​គ្នា នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ​មុន្នី​វង្ស សង្កាត់​បឹងត្របែក ខណ្ឌចំការមន ហើយ​គេចខ្លួន​បាត់​អស់​បន្សល់​ទុក ម៉ូតូ​01​គ្រឿង ម៉ាក​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1R-8659 ត្រូវបាន​កាប់បំផ្លាញ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ចំការមន បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ និង​ឃាត់ខ្លួន​បាន​អ្នកពាក់ព័ន្ធ​ម្នាក់​ឈ្មោះ លីម បញ្ញា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ ដឹកជញ្ជូន​។ នៅវេលា​ម៉ោង ១៤​និង​៣០​នាទី ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ពន្លាត​ដែន​សមត្ថកិច្ច​ដល់​ខេត្ត​កំពង់ចាម សហការ​ជាមួយ​អាវុធ​ហ​ត្តខេ​ត្ត​កំពង់ចាម និង កម្លាំង​ជំនាញ អាវុធហត្ថ​ស្រុក​កងមាស រកឃើញ​អ្នកពាក់ព័ន្ធ ចំនួន ០៣​នាក់​បន្ថែម ១-​ឈ្មោះ ម៉ៅ រិទ្ធ​ធា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ អ្នក​ដឹកជញ្ជូន​, ២-​ឈ្មោះ លីម សៀវ​ម៉េង ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ អ្នក​ដឹកជញ្ជូន​, ៣-​ឈ្មោះ ហេង រិទ្ធិ​សាក់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ អ្នក​ដឹកជញ្ជូន​។ នៅវេលា​ម៉ោង ១៣​និង​៣០​នាទី ក្នុង​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ពន្លាត​ដែន​សមត្ថកិច្ច​ដល់​ខេត្តតាកែវ ដោយ​សហកា​រណ៍​ជាមួយ​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​ខេត្តតាកែវ និង អាវុធហត្ថ​ក្រុង​ដូន​កែវ រកឃើញ​អ្នកពាក់ព័ន្ធ​ម្នាក់ទៀត ឈ្មោះ ជុំ សុ​មុន្នី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ អ្នក​ដឹកជញ្ជូន​។ នៅវេលា​ម៉ោង​១៦​និង​៤០​នាទី ក្នុង​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ រកឃើញ​អ្នកពាក់ព័ន្ធ​ម្នាក់ទៀត ឈ្មោះ ធា លី​ហ័ង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ព្រម​ជាមួយ​ដាវ ០១​ដើម នៅ​បន្ទប់​ជួល ចំណុច​ផ្លូវ​នរោត្តម ភូមិ​១៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ក្រោម​វិធានការ​ជំនាញ ក្មេង​ទំនើង​ទាំង​០៦​នាក់ បាន​សារភាព​ឲ្យដឹង​ដូចៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​បាន​ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា​ទៅវិញទៅមក និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​នូវ​ម៉ូតូ​ចំនួន ០១​គ្រឿង ដូច​ការរៀបរាប់​ខាងលើ ប្រាកដ​មែន​។​

​ក្មេង​ទំនើង​ទាំង​០៦​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ដែល​មាន​ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា​ខាងលើ ហើយ​កំពុង​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.