ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឧត្តមសេនីយ៍ឯក អ៊ុំ សុខ បានចុះពិនិត្យបច្ចុប្បន្នភាពបងប្អូនគ្រួសារពលីមរណៈ អតីតយុទ្ធជននៅផ្ទះ៤០០ខ្នង ស្ថិតក្នុងភូមិជីកដី ស្រុករមាសហែក

ឧត្តមសេនីយ៍ឯក អ៊ុំ សុខ បានចុះពិនិត្យបច្ចុប្បន្នភាពបងប្អូនគ្រួសារពលីមរណៈ អតីតយុទ្ធជននៅផ្ទះ៤០០ខ្នង ស្ថិតក្នុងភូមិជីកដី ស្រុករមាសហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក អ៊ុំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា បានចុះពិនិត្យបច្ចុប្បន្នភាពបងប្អូនគ្រួសារពលីមរណៈ អតីតយុទ្ធជននៅផ្ទះ៤០០ខ្នង ស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង និងមានការចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្ត លោកស្នងការរងខេត្ត លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

លោកបានលើកឡើងថា ការចុះពិនិត្យនេះដើម្បីធ្វើបច្ចុប្បន្នភាពបងប្អូនគ្រួសារអតិតយុទ្ធជន ដែរបានមករស់នៅជាប្រចាំ និងមានបងប្អូនខ្លះទៀតមិនបានមករស់នៅ និងរកមូលហេតុដែលគាត់មិនមករស់នៅ ដើម្បីក្រុមការងាររកដំណោះស្រាយជូនពួគាត់ ដោយមិនចង់អោយបងប្អូនគ្រួសារអតីតយុទ្ធជន ពលី ណាម្នាក់ជួបការលំបាកឡើយ។

លោកបានបញ្ជាក់ទៀតថា អតីតយុទ្ធជន គឺជាគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាង អង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។ ពលិកម្ម ប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោកក៍បានថ្លែងអំណរគុណ ដល់មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ ចូលរួមក្នុងការជួយឧបត្ថម្ភ គាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំ ទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក និងខិតខំកៀរគរសប្បុរសជនជំរុញការអនុវត្ត គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលនៅសេសសល់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.