ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

រដ្ឋបាលខេត្តរតនគិរី នាំយកស្បៀងអាហារ និងថវិកាដែលជាអំណោយបានមកពីពលរដ្ឋ និងសប្បុរសជនក្នុងខេត្ត ជូនវីរកងទ័ពសមរភូមិមុខទិសព្រះវិហារ

រដ្ឋបាលខេត្តរតនគិរី នាំយកស្បៀងអាហារ និងថវិកាដែលជាអំណោយបានមកពីពលរដ្ឋ និងសប្បុរសជនក្នុងខេត្ត ជូនវីរកងទ័ពសមរភូមិមុខទិសព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំដោយលោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រី បាននាំយកស្បៀងអាហារ និងថវិកាប្រគល់ជូនកងពលធំអន្តរាគមន៍លេខ៣ ​សមរភូមិមុខទិសព្រះវិហារ​។

អំណោយទាំងនោះរួមមាន៖ ម៉ូតូហុងដា​វ៉េវ​ ចំនួន​២គ្រឿង​, ថវិកាសរុបចំនួន​៩០,០០០,០០០រៀល​, អង្ករសរុប១៣.២តោន​, ទឹកសុទ្ធ៣០០កេស​, មីកេសធំ​១២០កេស, មីកេសតូច៦៧៥កេស, ទឹកផ្លែឈេី១៨៧កេស, ត្រីខកំប៉ុង​កេសធំ១៣កេស និងគ្រឿងឧបភោគបរិភោគ​ សម្ភារៈប្រេីប្រាស់មួយចំនួនទៀត។

ក្នុងឱកាសនោះ លោកអភិបាល និងលោកស្រី បានអញ្ជេីញចុះសួរសុខទុក្ខវីរកងទ័ព ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ ដោយលោកបានជូនថវិកាក្នុងម្នាក់ៗទទួលបានថវិកា​៥ម៉ឺនរៀល និងឧបត្ថម្ភថវិកាជូនមន្ទីរពេទ្យខេត្ត​ព្រះវិហារ​ ថវិកាចំនួន​៥,០០០,០០០រៀល។

លោក ញ៉ែម សំអឿន បានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាននៅសមរភូមិមុខ កងពលធំអន្តរាគមន៍លេខ៣ ដែលបានខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ គួរជាទីគោរព ដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ជាអ្នកនៅសមរភូមិក្រោយ គឺមានតែលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ តាមរយៈការគាំទ្រជាសម្ភារៈស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងក្លៀវក្លា ផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានានៅក្នុងខេត្តរតនគិរី ដែលបាននាំយកមកផ្ដល់ជូន ក្នុងពិធីជួបសួរសុខទុក្ខនៅថ្ងៃនេះ។

ជាមួយនេះ ក្នុងនាមជាអ្នកនៅសមរភូមិក្រោយ គឺស្ថិតនៅជាមួយកងទ័ព ផ្ដល់នូវកម្លាំងចិត្ត លើកទឹកចិត្ត និងគាំទ្រគ្រប់ពេលវលា ក្នុងបុព្វហេតុ «ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា»

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.