ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលឧបករណ៍សង្គ្រោះទារក ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព

ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលឧបករណ៍សង្គ្រោះទារក ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តពោធិ៍សាត់)៖ នៅរសៀលថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់-ទទួលឧបករណ៍សង្គ្រោះទារក ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ក្នុងខេត្ដពោធិ៍សាត់។

ឧបករណ៍សង្គ្រោះទារក រួមទាំងការឧបត្ថម្ភការបណ្តុះបណ្តាលដល់មន្ត្រីមូលដ្ឋានសុខាភិបាល ដែលជាអំណោយ និងជាទឹកចិត្តដ៏ថ្លៃថ្លា របស់ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ មានតម្លៃជាង១១ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ បានបន្តបែងចែកដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត ដែលកំពុងត្រូវការជាចាំបាច់ ក្នុងការផ្តល់សេវាសង្គ្រោះ ដល់ម្តាយ ទារក និងកុមារ ដើម្បីឱ្យការផ្តល់សេវា កាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ដែលបានឧបត្ថម្ភការបណ្តុះបណ្តាលដល់មន្ត្រីមូលដ្ឋានសុខាភិបាល និងបានផ្តល់នូវឧបករណ៍សង្គ្រោះទារក (NeoLife Ventilator) ចំនួន១៧ឈុត សរុបជាទឹកប្រាក់ ១១៩,០០០ដុល្លារ តាមរយៈការកៀរគរ របស់លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានផ្តល់ជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការផ្តល់សេវាជូនអ្នកជំងឺ។

ពិធីប្រគល់-ទទួលឧបករណ៍សង្គ្រោះទារកខាងលើនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួម ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងក្រុមការងារ ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងមន្ត្រីសុខាភិបាលមួយចំនួនទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.