ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

មេ​ឈ្មួញ​ឈ្មោះ​លឹម ប៊ុន​ណា (​ហៅ​ខ្នា​)​កំពុង​កាប់បំផ្លាញ​ក្នុង​តំបន់​អភិរក្ស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្ទឹងត្រែង ៖​សេចក្តី​រាយ​ការណ៏​ពី​ខេត្ត​ស្ទឹង ត្រែង​បាន ឲ្យដឹងថា គំនរ​ឈើ រាប់រយ​ពាន់ កំណាត់ ត្រូវ​ដឹក​ចេញ ពី​ព្រៃ​អភិរក្ស​មក​តម្រៀប គរ​លើ​គ្នា ដែល​អាច ក្លាយជា​ទី តាំង​ដេប៉ូ ទិញ​លក់​ឈើ​ស្របច្បាប់ ។​

​សេចក្តី​រាយ​ការណ៏​បន្ត​ថា​គំនរ​ឈើ ទាំងនោះ​គឺ​មាន មេ​ឈ្មួញ ឈ្មោះ ឧកញ៉ា លឹម ប៊ុន​ណា ហៅ ខ្នា និង​មាន​មេការ ម្នាក់​ឈ្មោះ​ច​យ ដ៏​ល្បីល្បាញ យកលុយ ទៅ​បោះ​ឲ្យឈ្មោះ ម៉ាប់ ជា​អ្នក​ឈរ ជើង​ទិញ ឈើ​ផ្តាច់ មុខ​ពី​ការ កាប់បំផ្លាញ​ឈើ ខុសច្បាប់ ដោយ​មិន មាន​អ្នក ណា​ហ៊ាន ប៉ះពាល់ ឡើយ​។​

​ឈើ​ប្រណីត ប្រភេទ​ឈើ អារ​ជ្រុង​ទាំង នោះ​គឺ​ដឹក ជញ្ជូន​ចេញពី​តំបន់ អភិរក្ស ក្នុង​ខេត្ត​ស្ទឹង ត្រែង​មាន ដូចជា ភូមិ​តា​ឡាត់ ភូមិ​ស្វាយរៀង ភូមិ​រំ​ព័ទ្ធ ហើយ​បាន ដឹកជញ្ជូន បន្ត​ទៅ​តាម ផ្លូវទឹក និង​ផ្លូវគោក ចូលទៅ ស្រុក​វើន​សៃ ខេត្ត​រតនគិរី ដែល​ជា​ទីតាំង​លាក់ទុក ប​ណ្តោះ អាសន្ន ហើយ ដឹកជញ្ជូន បន្ត​តាម រថយន្ត ធំៗ​ប្រភេទ យី​ឌុប ចាំ​ដឹកជញ្ជូន ចេញពី​ភូមិ ដោយ​មិន មាន​សមត្ថកិច្ច ជំនាញ​ចុះ ត្រួតពិនិត្យ និង​ទប់ ស្កាត់​នោះទេ​។​

​បច្ចុប្បន្ន នេះ គេ​ដឹក ជញ្ជូន​ឈើ​ទាំងនេះ​យ៉ាង សកម្ម​តាម ផ្លូវជាតិ​លេខ ៧៨A ឆ្លងកាត់ ចំណុច អូរ​ពងមាន់ ក្នុង​ខេត្ត​សឹ្ទងត្រែង បន្តទៅ ប្រទេស​វៀតណាម ដោយ​ឆ្លង កាត់​ខេត្ត ក្រចេះ​ដោយ រលូន​មិន សមត្ថ​កច្ច​តាម​ដង ផ្លូវ​ឬ​ស​មត្ត កិច្ច​ជំនាញ​អ្វី​ឡើយ​។​

​ប្រជា​សហគម ភូមិ ឃុំ ក្នុង ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង បាន​រាយការណ៍​ថា ព្រៃ​ដើម​ធ្នង់ ស្ទើរតែ​រលាយ អស់​ទៅហើយ សូម្បី​ឈើ​ច្បោះ​ដង ជ័រចុង​របស់ អ្នកស្រុក ដែល​តែង ទទួលផល បាន​ពី​ការលក់​ជ័រ នោះ​ក៏​ត្រូវ​ពួក ឈ្មួញ​ជំរុញ ឱ្យ​កាប់​ផ្តួល រលំ​ដោយ​គ្មាន​សំណង អ្វី​ទាំងអស់ ។ ហើយ​ការ កាប់បំផ្លាញ ខាងលើ ប្រជា​សហគម​ន៏ លោក​មាន​ការ ព្រួយបារម្ភ ខ្លាំង​ចំពោះ​ការបាត់បង់​ព្រៃ ឈើ​សហគមន៍​។​

​កាលពី សម័យ​លោក ច័ន្ទ សារុន នៅ​ធ្វើជា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ភាគ ច្រើន​ទទួល​តែ របាយការណ៍ ភូតភរ​ពី ថ្នាក់​ក្រោម​ហើយ​គេ​ចាំ បាន​ថា លោក ច័ន្ទ សារុន ធ្លាប់​ប្តេជ្ញា ចិត្ត​បង្ក្រាប​បទ​ល្មើ ស​ព្រៃឈើ នៅក្នុង​ខេត្ត ព្រះវិហារ​និង ខេត្ត​ស្ទឹងត្រែង ឲ្យមាន​ប្រសិទ្ធ ភាព​។​ប៉ុន្តែ​ទីបំផុត មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ ក្នុង​ខេត្ត​ស្ទឹងត្រែង បាន រាយការណ៍ ភូតកុហក​ថ្នាក់ លើ​ដើម្បី បិទបាំង​រឿង អាស្រូវ​នៃ​ការ ដឹកជញ្ជូន ឈើ​ខុសច្បាប់ ទើប រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មើលរំលង​។ ប៉ុន្តែ កាលៈទេសៈ នេះ​លោក អ៊ុក រ៉ាប៊ុន ដែល ឡើង​តំណែង ជា​រដ្ឋមន្ត្រី ក្រសួង កសិកម្ម មិន​គួរ​មើលរំលង ពី​បទល្មើស ព្រៃឈើ ដែល​កំពុង កើតឡើង យ៉ាង​អ​នា​ធិប តេ​យ្យ លើ​ទឹកដី ខេត្ត​ស្ទឹងត្រែង នោះទេ ជាពិសេស មេ​ឈ្មួញ​រកស៊ី ឈើ​ខុសច្បាប់ មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា​នេះ​តែម្តង​។​មេ​ឈ្មួញ លឹម​ប៊ុណ្ណា ហៅ​ខ្នារ មិន​អាច​ទំនាក់ទំនង រក​ការ បំភ្លឺ​បាន​នៅ​ថៃ្ង​ទី​១០​ខែ​តុលា​នេះ​ហើយ​រង់ចាំ​ស្វាគ​ម​ន៏​រាល់​ម៉ោង​ធើ្វ​ការ​៕

 

oknhana

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.