ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ជនជាតិ​ថៃ បាញ់សម្លាប់ ជនជាតិ​ខ្មែរ​ស្លាប់ នៅលើ​ទឹកដី​ថៃ​ម្នាក់ មិនទាន់​ដឹង​មូលហេតុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង​៖ ជនជាតិ​ថៃ បាន​បាញ់សម្លាប់ ជនជាតិ​ខ្មែរ​ស្លាប់ នៅលើ​ទឹកដី​ថៃ​ម្នាក់ មិន​ដឹង​មូលហេតុ កាលពី​វេលា ម៉ោង​៨​និង​២០​នាទី ថ្ងៃទី​២ ខែតុលា​ឆ្នាំ​២០១៥ នៅលើ​ទឹកដី​ថៃ បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​ថៃ បញ្ជូន​មក​ដី​ខ្មែរ តាម​ច្រក​ព្រំ​ខេត្ត​ប៉ៃលិន​។​

​បើ​តាម​សមត្ថកិច្ច​ជាយ​ដែន បាន​រាយការណ៍​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ នៅលើ​ទឹកដី​ថៃ (​ស្លាប់​នៅ​ខេត្ត​ច័ន្ទ​បុរី ក្នុង​ទី​រួម​ខេត្ត​) មាន​ករណី ថៃ​បាញ់​ប្រជាពលរដ្ឋ ខ្មែរ​ស្លាប់​ម្នាក់ ជនរងគ្រោះ​មានឈ្មោះ ពេជ្រ សេត ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​មុខរបរ​ជា​ទាហាន នៅ​ខេត្ត​បាត់ដំបង មាន​ស្រុកកំណើត ភូមិ​ទំនប់​ទឹក ឃុំ​ប​វេល​ស្រុកប​វេល ខេត្ត​បាត់ដំបង ។ ត្រូវបាន​ថៃ បាញ់​ស្លាប់​ចំក្បាល 0១​គ្រាប់ រហូត​ដល់​ថ្ងៃ​ទី​២​ខែតុលា​ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​ទទួល​ព័ត​មាន​រួច​មក ។

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រូវបាន​គេ​បញ្ជូន​មក​ភាគី​ខ្មែរ ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៥ តាម​ច្រក​អន្តរជាតិ ព្រំដែន​ក្នុង​ខេត្ត​ប៉ៃលិន​។ មកទល់ ពេល​នេះ​ពុំទាន​មាន​សមត្ថកិច្ច​ណា​អះអាង ពី​ការបាញ់សម្លាប់​ជនជាតិ ខ្មែរ ដោយសារ​មូលហេតុ​អ្វី និង​ព័ត៌មាន លម្អិត​នៅឡើយ​ទេ ៕

 

2015_10_07a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.