ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​បើករថយន្ត​ស្ទាក់​ជំរិត​ទារប្រាក់​ពី​ឈ្មួញ​រកស៊ី​ឈើប្រណិត​អានាធិបតេយ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ មន្ត្រី​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ បើករថយន្ត​ស្ទាក​ជំរិត​ទារប្រាក់​ពី​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​អនាធិបតេយ្យ ដែល​មិន​បាន​ឈប់​ចូលទៅ​បង់លុយ​អោយ​ខ្លួន​នៅ​កន្លែង​និង​តាម​ការកំណត់ ។​

​បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​អ្នកជួញដូរ​ឈើប្រណិត​អនាធិបតេយ្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បានឲ្យដឹងថា ជា​រៀងរាល់ថ្ងៃ​ពេល​អោយ​តែ​ម្ចាស់​រថយន្ត​ដឹកឈើ​ទៅ​លក់​អោយ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម បើ​មិន​បាន​ឈប់​បង់លុយ​នៅនឹងកន្លែង​ដែល​សំកុក​ចាំ ហើយ​តាម​ការកំណត់​នោះ​គឺ​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​លោក​ហេង ទី តែងតែ​បើករថយន្តរ​បស់​ខ្លួន​ម៉ាក​បា​ឡែន ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 1518​។​

​បើក​ស្ទាក់​ជំរិត​ទារប្រាក់​ពី​ឈ្មួញ​ជួញដូរ​ឈើ​ប្រណិត ជាក់ស្តែង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ស្ថិតនៅ​ភូមិ​សោម​ធំ ឃុំ សោម​គល់ ស្រុក​អូរយ៉ាដាវ កាលពី​វេលា​ម៉ោង​ជិត​៤​ល្ងាច ថ្ងៃទី​៤ លោក​ហេង ទី​បាន​បើក​រថយន្ត​របស់​ខ្លួន​ស្ទាក់​រថយន្ត​ដឹក​ឈើប្រណិត​របស់​ស្ត្រី​ម្នាក់​ម៉ាក​កូរ៉េ ពណ៌​ឈាមជ្រូក ដែល​ដាក់​ឈើប្រណិត​ក្នុង​រថយន្ត​មួយចំនួន និង​ក្នុង​គំរប​ដំ​បូរ​មួយចំនួន​បំរុង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ការ​ជំរិត​ទារប្រាក់​ពី​ស្ត្រី​វ័យ​ចំណាស់​នោះ​ប៉ុន្មានៗ​នោះ​គេ​មិន​អាច​ដឹង​បាន​នោះ​ទេ ព្រោះ​ក្រោយពី​អ្នកកាសែត​ថត​រូបភាព​រួច លោក​ហេង ទី បាន​បើករថយន្ត​គេច​បាត់​ស្រមោល​។ ហើយ​ទង្វើ​របស់​លោក ហេង ទី បើករថយន្ត​ស្ទាក់​រថយន្ត​ដឹកឈើ​ប្រណីត​អនាធិបតេយ្យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ទៅ​លក់​អោយ​ឈ្មួញ​វៀតណាម ដើម្បី​ជំរិត​ទារប្រាក់​តាម​មហិច្ឆិតា​របស់​លោក​ហេង ទី នេះ​ទទួល​បទបញ្ជា​ពី​លោក​ឆេង គឹម​ស៊ុន នាយក​រដ្ឋបាល​ព្រៃឈើ ឫ​ក៏​លោក​ឆេង គឹម​ស៊ុន​មិនដឹង​នោះ​ទេ​៕
​តា​ជួង​

 

2015_10_06ch (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.