ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

នាយករដ្ឋមន្រ្តីស្តីទីថៃ៖ ប្រសិនបើក្រសួងការបរទេសថៃ សម្រេចបានជោគជ័យលើកិច្ចចរចាឈប់បាញ់នោះ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងបន្តជាមួយយោធាថៃ

នាយករដ្ឋមន្រ្តីស្តីទីថៃ៖ ប្រសិនបើក្រសួងការបរទេសថៃ សម្រេចបានជោគជ័យលើកិច្ចចរចាឈប់បាញ់នោះ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងបន្តជាមួយយោធាថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាងកក)៖ នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះថា លោកបានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យជួយធានាខាងភាគីកម្ពុជានឹងមិនផ្លាស់ប្ដូរគោលជំហររបស់ខ្លួន។ លោកបានចាត់ទុកកិច្ចសន្ទនាជាមួយលោក ត្រាំ ប្រកបដោយភាពវិជ្ជមាន ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថា តើបញ្ហានឹងត្រូវបានដោះស្រាយនៅមុនថ្ងៃទី១ ខែសីហា ឬក៏យ៉ាងណានោះទេ។

តាមលោក Phumtham នាយករដ្ឋមន្រ្តីស្តីទី ថ្លែងថា ប្រសិនបើក្រសួងការបរទេសថៃ សម្រេចបានជោគជ័យលើកិច្ចចរចាឈប់បាញ់នោះ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងបន្តជាមួយយោធាថៃ។

សូមជំរាបថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោក​ត្រាំ​គូសបញ្ជាក់ថា ​«ខ្ញុំទើបនិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងការបញ្ឈប់សង្គ្រាមជាមួយថៃ។ ខ្ញុំអំពាវនាវទៅនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ នៅពេលនេះដើម្បីស្នើសុំឱ្យមានបទឈប់បាញ់ និងបញ្ចប់សង្គ្រាមដែលកំពុងផ្ទុះឡើងក្នុងពេលបច្ចុប្បន្ននេះផងដែរ»

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នា។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងដោយសង្ឃឹមថា ភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី២៤ កក្កដាក្រោមការជួយសម្របសម្រួលរបស់ឯកឧត្តម Anwar Ibrahim នោះទេ។ សម្តេចបានប្រគល់ភារកិច្ចជូនឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អោយបន្តកិច្ចការងារនេះដោយពិភាក្សាជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ ដែលបានព្រមព្រៀងគ្នាឲ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់ និងរបួសរបស់កងទ័ពនិងប្រជាពលរដ្ឋទាំងសងខាង៕

Filed in: ព័ត៌មានថ្មី

Recent Posts

Daily Theme designed by Theme Junkie.