ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធត្រូវពង្រឹងបច្ចេកទេសជំនាញ និងត្រូវបន្តយកចិត្តទុកដាក់ពាក់ព័ន្ធការវិវត្តន៍ថ្មីៗរបស់បច្ចេកវិទ្យា

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធត្រូវពង្រឹងបច្ចេកទេសជំនាញ និងត្រូវបន្តយកចិត្តទុកដាក់ពាក់ព័ន្ធការវិវត្តន៍ថ្មីៗរបស់បច្ចេកវិទ្យា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា និងផែនការ ដល់កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធត្រូវពង្រឹងបច្ចេកទេសជំនាញ និងត្រូវបន្តយកចិត្តទុកដាក់ពាក់ព័ន្ធការវិវត្តន៍ថ្មីៗរបស់បច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងណាឱ្យការងារប្រចាំថ្ងៃកាន់តែប្រសើរឡើងរហ័ស និងមានប្រសិទ្ធភាព បន្តគ្រប់គ្រងព័ត៌មានសន្តិសុខសង្គម និងសន្តិសុខតាមព្រំដែន ប្រឆាំងរាល់បទល្មើសបច្ចេកវិទ្យា ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ សំដៅធ្វើយ៉ាងណាឱ្យខេត្តបន្ទាយមានជ័យ ទាំងមូល ប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ។

ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នៅព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពង្រឹងបច្ចេកទេសជំនាញ និងផ្សព្វផ្សាយផែនការការងារចាំបាច់ ដល់កងកម្លាំងនគរបាលក្រោមឱវាទ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ ការិយាល័យជំនាញ លោកអធិការនគរបាលក្រុង ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោកទាំង៤ ក្រុមការងារអ្នកនាំពាក្យ និងប្រតិកម្មរហ័ស និងក្រុមការងារបច្ចេកវិទ្យាឌីជីថល (Digital Technology Team) ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.