ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសម្ពោធមជ្ឈ​មណ្ឌល​ផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសម្ពោធមជ្ឈ​មណ្ឌល​ផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក។

មជ្ឈមណ្ឌលផ្កាឈូក មានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ មជ្ឈមណ្ឌល​នេះ ជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា។

មជ្ឈមណ្ឌលផ្កាឈូក ជាកន្លែងដំបូងបង្អស់តែមួយគត់នៅកម្ពុជា សម្រាប់ដោះស្រាយ ការប្រឈមនៃការជួញដូរ កេងប្រវញ្ចលើកុមារជាពិសេសតាមបណ្តាញអ៊ីនធើណេត។ នេះគឺជាមជ្ឈមណ្ឌលលំដាប់ពិភពលោក ដែលនឹងក្លាយជាទីតាំងរបស់ក្រុមការងារ​ប្រឆាំង​ឧក្រិដ្ឋកម្មអ៊ិនធឺណិតទៅលើកុមារនៅកម្ពុជា។ មជ្ឈមណ្ឌលនេះ នឹងដាក់​ប្រទេស​​កម្ពុជាជាចំណុចកណ្តាល នៃការប្រយុទ្ធប្រឆាំងនឹងអ្នកដែល​ព្យាយាមធ្វើបាប​កុមារ។

មជ្ឈមណ្ឌលផ្កាឈូក នឹងកំណត់ស្តង់ដារថែទាំមួយសម្រាប់កុមាររងគ្រោះ ក្នុងប្រទេស​កម្ពុជា។ វាជាទីកន្លែងមួយ ដែលជនរងគ្រោះនៅរស់រានមានជីវិតទទួលបាននូវ​ការ​យកចិត្តទុកដាក់ដោយសេចក្តីថ្លៃថ្នូរ និងការគោរព។

មជ្ឈមណ្ឌលផ្កាឈូក ត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្តល់នូវសេវា​កម្មដែល​មាន​កំរិតខ្ពស់ ទៅដល់កុមាររងគ្រោះនៅក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព ការថែ​ទាំ និងការគាំទ្រ។ ការរចនារបស់មជ្ឈមណ្ឌលនេះ ត្រូវបានទទួលការកោតសរសើរ​ពី​ដៃ​គូអន្តរជាតិ ហើយត្រូវបានគេពិពណ៌នាថាជាគំរូរួមមួយ ដែលអាចយកទៅចម្លងជា​អន្តរ​ជាតិ។

សេវាកម្មទាំងអស់របស់អង្គភាពការពារកុមារ រាប់ពីការស៊ើបអង្កេត ការបណ្តុះ​បណ្តាល ការធ្វើកោសល្យវិច័យ និងជំនួយដល់ជនរងគ្រោះ នឹងស្ថិតនៅក្រោម​ដំបូល​តែមួយ។

មជ្ឈមណ្ឌល ផ្កាឈូក ផ្តល់ជូន៖ ការព្យាបាលរបួសបឋម, ការពិនិត្យកោសល្យវិច័យ,មន្ទីរពិសោធន៍កោសល្យវិច័យដំបូងគេរបស់កម្ពុជា, បន្ទប់ពិសេសសម្រាប់សម្ភាសន៍,អ្នកប្រឹក្សាដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ និងជំនួយផ្នែកផ្លូវចិត្ត, ការ​ផ្តល់កន្លែងស្នាក់នៅដែលមានសុវត្ថិភាពសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ​របស់ពួក​គេ, ក្រុមការងារពេញម៉ោងសំរាប់ផ្តល់ការថែទាំបន្ទាប់, ខ្សែទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោង។

មជ្ឈមណ្ឌលនេះ ជាទីកន្លែងពិសេសសម្រាប់ផ្តល់វគ្គបណ្តុះបណ្តាលលើការ​ស៊ើប​អង្កេត​ផ្នែកកោសល្យវិច័យដល់នគរបាលថ្នាក់តំបន់និងថ្នាក់ជាតិ គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត។

មជ្ឈមណ្ឌលផ្កាឈូក ក៏ផ្តល់នូវវគ្គសិក្សាដែលរចនាឡើងជាពិសេស និងបង្រៀន​ដោយ​គ្រូបណ្តុះបណ្តាលដែលមានវិញ្ញាបនបត្រអន្តរជាតិមកពីជុំវិញពិភពលោក ដើម្បី​កសាង​សមត្ថភាព និងបណ្តុះបណ្តាលដល់អ្នកដែលមានភារកិច្ចមិនត្រឹមតែពាក់ព័ន្ធ នឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំង នឹងកុមារប៉ុណ្ណោះទេ ថែមទាំងសម្រាប់​អ្នកដែល​ឆ្លើយ​តបដំបូង អ្នកថែទាំ និងអ្នកព្យាបាល កុមាររងគ្រោះដោយឧក្រិដ្ឋកម្មផងដែរ។

មជ្ឈមណ្ឌលផ្កាឈូក នឹងធានាថា អ្នកដែលបំពានលើកុមារ នឹងត្រូវទទួល​ទោស​ចំពោះ​មុខច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.