ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ដែលសកម្មក្នុងការឆបោកតាមរូបភាពផ្សព្វផ្សាយផ្តល់សេវាអ្នកបំរើតាមផ្ទះតាមរយៈ ផេក សេវាកម្មស្រ្តីមេផ្ទះ Easy-Maid

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ដែលសកម្មក្នុងការឆបោកតាមរូបភាពផ្សព្វផ្សាយផ្តល់សេវាអ្នកបំរើតាមផ្ទះតាមរយៈ ផេក សេវាកម្មស្រ្តីមេផ្ទះ Easy-Maid

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានីភ្នំពេញ ៖ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ ឃ.ឡ អាយុ៣៨ឆ្នាំ ដែលជាម្ចាស់ផេកហ្វេសប៊ុក និង តេឡេក្រាម ឈ្មោះ «សេវាកម្មស្រ្តីមេផ្ទះ Easy-Maid»។ យោងតាមការទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ នាយកដ្ឋានបានទទួលពាក្យបណ្តឹងលើករណីនេះជាង៣០បណ្តឹង ដែលមានទំហំទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ ប៉ុន្តែតាមរយៈការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យរូបនេះបានធ្វើការឆបោកជនរងគ្រោះជាងរយនាក់ និងទំហំទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារតាំងពីឆ្នាំ២០២២មកម្លេះ។

តាមចម្លើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាអ្នកផ្តើមគំនិតបង្កើតផេកនេះដើម្បីឆបោកប្រជាពលរដ្ឋពិតប្រាកដមែន ដោយបានធ្វើការផ្សព្វផ្សាយផ្ដល់សេវាកម្មអ្នកបំរើតាមផ្ទះដល់ក្រុមគ្រួសារដែលមានតម្រូវការអ្នកបម្រើតាមផ្ទះ ដោយតម្រូវឲ្យជនរងគ្រោះបង់ប្រាក់សេវាកម្មមុន ទើបបញ្ជូនបុគ្គលិកទៅធ្វើការនៅតាមផ្ទះតាមក្រោយ ដោយម្តងៗទទួលបានប្រាក់ចន្លោះ ៣០០ ទៅ ២,០០០ដុល្លារ។ លើសពីនេះជនសង្ស័យខាងលើក៍បានឆបោក បងប្អូនប្រជាពលរដ្ឋដែលរត់ម៉ូតូកង់បី ផាស់អាប់ អោយជួយទទួលប្រាក់តាមរយៈ QR ធនាគារជំនួសរូបគេ និងបានឱ្យពួកគាត់ផ្ទេរតាមរយៈភ្នាក់ងារផ្ទេរប្រាក់មកឱ្យគេវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែក្រើនរំលឹក ដល់ប្រជាពលរដ្ឋថា វិស័យបច្ចេកវិទ្យាមានការរីកចម្រើន បានសម្រួលកិច្ចការប្រចាំថ្ងៃ និងការផ្តល់សេវាកម្មមួយចំនួនមានភាពងាយស្រួល ប៉ុន្តែទន្ទឹមនឹងនេះ ជនល្មើសតែងតែបន្លំខ្លួន និងឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាទាំងនេះដើម្បីឆបោកប្រជាពលរដ្ឋទូទៅ និងសូមក្រើនរំលឹកបន្ថែមដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្ន និងបញ្ឈប់ការទទួលប្រាក់ជំនួសអ្នកដទៃ ដែលមិនមានប្រភពច្បាស់លាស់ ជៀសវាងប្រឈមនឹងបញ្ហាផ្លូវច្បាប់ដោយប្រការណាមួយ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.