ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញ​កម្លាំង​ជំនាញ​នគរបាល ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា​

​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញ​កម្លាំង​ជំនាញ​នគរបាល ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​កក្ដ​ដា ឆ្នាំ​២០២៥ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ច​ប្រតិប្រត្តិ​ការប្រចាំ​ខែកក្កដា ឆ្នាំ​២០២៥ និង​ផ្សព្វផ្សាយ​បទបញ្ជា​លេខៈ​០១​បប របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សេចក្តីណែនាំ​លេខ​០០៥, លេខ​០១៤ និង​ផ្សព្វផ្សាយ​ទិសដៅ​ឆមាស​ទី​២ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដល់​កងកម្លាំង​ន​បាល​ក្រោម​ឱវាទ​។​

​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វី​វៈ ស្នងការរង ផែនកា​រងារ​សេនាធិការ បាន​ឡើង​អាន​របាយការណ៍​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ដែល​ស​ម្រេច​បាន​កន្លងមក និង​បាន​ផ្សព្វផ្សាយ​ផែនការ ការងារ​ចាំបាច់​ចំពោះមុខ​ដល់​កងកម្លាំង​ដូចជា​៖

-​ផ្សព្វផ្សាយ​លទ្ធផល នៃ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១ និង​ដាក់​ចេញ​ទិសដៅ​ការងារ​ឆមាស​ទី​២ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥​។​
-​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត​អនុសាសន៍​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន ផ្តល់ជូន​ក្នុង​កិច្ចប្រជុំ​។​
-​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល លេខៈ​០១​បប ចុះ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​
-​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត​សេចក្តីណែនាំ​លេខៈ​០០៤​ស​ណន ចុះ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ ស្តីពី​វិធាន ការគ្រប់គ្រង បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​អាវុធ​គ្រឿង​ផ្ទុះ និង​គ្រាប់រំសេវ​។​
-​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត​សេចក្តីណែនាំ​លេខៈ​០០៥​ស​ណន ចុះ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៥ ស្តីពី​ការ លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ការបំពេញ​តួរ​នាទី ដឹកនាំ​បញ្ជា​របស់​យន្តការ​រចនា​សម្ព័ន្ធ និង​យន្តការ​ចំពោះ​កិច្ច ចំណុះ​អគ្គ​ស្នង ការដ្ឋាន​នគរបាលជាតិ​។​
-​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត​សេចក្តីណែនាំ​លេខៈ​០១៤​ស​ណន ចុះ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ ស្តីពី​កិច្ច ប្រជុំ​របស់​សេនាធិការដ្ឋាន នាយកដ្ឋាន​កណ្តាល នាយកដ្ឋាន មន្ទីរ អង្គភាព​ជំនាញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​ទន្ទឹម​គ្នា​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ដាក់​ចេញ​បទបញ្ជា​និង​ផែនការ​ដល់​កងកម្លាំង​គ្រប់​អង្គភាព​ចំណុះ ត្រូវ​ពង្រឹង​ការ​ប្រចាំ​បញ្ជា​២៤​ម៉ោង​លើ​២៤​ម៉ោង​, ពង្រឹង​ការ​យាម​ល្បាត​តាម​គោលដៅ​សំខាន់ៗ​,​បន្ត​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​, បន្ត​បង្ការ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ និង​ក្មេង​ទំនើង​តាម​មូលដ្ឋាន​ឲ្យមាន​ប្រសិទ្ធ​ភាព​, បន្ត​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ​/​សង្កាត់​មាន​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​និង​សិស្ស​តាម​មូលដ្ឋាន និង​ជំរុញ​កម្លាំង​ជំនាញ​នគរបាល​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.