ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញកម្លាំងជំនាញនគរបាល ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញកម្លាំងជំនាញនគរបាល ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិប្រត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៥ និងផ្សព្វផ្សាយបទបញ្ជាលេខៈ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំលេខ០០៥, លេខ០១៤ និងផ្សព្វផ្សាយទិសដៅឆមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដល់កងកម្លាំងនបាលក្រោមឱវាទ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីវៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបានកន្លងមក និងបានផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខដល់កងកម្លាំងដូចជា៖

-ផ្សព្វផ្សាយលទ្ធផល នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារឆមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

-ផ្សព្វផ្សាយ និងជំរុញការអនុវត្តអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលបាន ផ្តល់ជូនក្នុងកិច្ចប្រជុំ។

-ផ្សព្វផ្សាយ និងជំរុញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល លេខៈ០១បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

-ផ្សព្វផ្សាយ និងជំរុញការអនុវត្តសេចក្តីណែនាំលេខៈ០០៤សណន ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ស្តីពីវិធាន ការគ្រប់គ្រង បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។

-ផ្សព្វផ្សាយ និងជំរុញការអនុវត្តសេចក្តីណែនាំលេខៈ០០៥សណន ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការ លើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញតួរនាទី ដឹកនាំបញ្ជារបស់យន្តការរចនាសម្ព័ន្ធ និងយន្តការចំពោះកិច្ច ចំណុះអគ្គស្នង ការដ្ឋាននគរបាលជាតិ។

-ផ្សព្វផ្សាយ និងជំរុញការអនុវត្តសេចក្តីណែនាំលេខៈ០១៤សណន ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្តីពីកិច្ច ប្រជុំរបស់សេនាធិការដ្ឋាន នាយកដ្ឋានកណ្តាល នាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញបទបញ្ជានិងផែនការដល់កងកម្លាំងគ្រប់អង្គភាពចំណុះ ត្រូវពង្រឹងការប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង, ពង្រឹងការយាមល្បាតតាមគោលដៅសំខាន់ៗ,បន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ, បន្តបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព, បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងសិស្សតាមមូលដ្ឋាន និងជំរុញកម្លាំងជំនាញនគរបាលចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Daily Theme designed by Theme Junkie.