ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សម្តេចពិជ័យសេនា ទៀ បាញ់ ពិនិត្យមើលវឌ្ឍនភាពការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន

សម្តេចពិជ័យសេនា ទៀ បាញ់ ពិនិត្យមើលវឌ្ឍនភាពការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការសាង​សង់វិមានឈ្នះឈ្នះ បានដឹកនាំក្រុមការងារ អញ្ជើញពិនិត្យមើលវឌ្ឍនភាពការ សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន។

ក្នុងឱកាសពិនិត្យមើល ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នោះដែរ ក៍មានវត្តមានអញ្ជើញអមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិន ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍លើកឡើងថា៖ ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ គឺជា​សំណង់ស្ថាបត្យ​កម្ម​មួយ​រំលេចពីអត្តសញ្ញាណនៃកតញ្ញុតាធម៌ ការដឹងគុណដល់គុណបំណាច់នយោបាយឈ្នះឈ្នះ ក្នុង​ប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលជានិមិត្តរូបនៃសន្តិភាព ខណៈរដ្ឋាភិបាលកំពុងសាងសង់ស្តូបនយោបាយឈ្នះ​ឈ្នះ នៅទីតាំង ៣ផ្សេងទៀត បន្ទាប់ពីភ្នំពេញ គឺកោះកុង អន្លង់វែង និងប៉ៃលិន ដែលជាប្រតិបត្តិករការទូតសន្តិភាព ដើម្បី​ផ្សព្វ​ផ្សាយ ការធានាអាយុជីវិត ការធានាអាជីព និងមុខរបរ និងការធានាកម្មសិទ្ធិឯកជនដល់កម្លាំងសមាហរណកម្មភាគី​ខ្មែរ​ក្រហម។

សម្តេចពិជ័យសេនា បានមានប្រសាសន៍បញ្ជាក់ថា៖ នយោបាយឈ្នះឈ្នះ បានប្រែក្លាយកម្ពុជាពីវាលពិឃាត តំបន់អសន្តិសុខ ចម្ការមីន ដែលមនុស្សគ្រប់គ្នាភ័យខ្លាច ទៅជាប្រទេសមានសន្តិភាព ឯកភាពជាតិពេញលេញ ទីតាំង​ទេសចរណ៍ដ៏ទាក់ទាញ» ដូច្នេះ នយោបាយឈ្នះឈ្នះ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ពិតជាផ្តល់ផលប្រយោជន៍ធំធេងសម្រាប់ជាតិកម្ពុជាពិតប្រាកដមែន ហើយបានក្លាយជាខ្សែចរន្តក្នុងនយោបាយ​ជាតិ ជាគោលដៅអភិវឌ្ឍន៍អតីតតំបន់សមរភូមិទៅជាទីស្ថានសុខដុម។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍រម្លឹកកថា៖ រយៈពេលជិត ៣០ឆ្នាំកន្លងទៅនេះ មិនមែនជាការ​វាយតម្លៃខ្ពស់ និងជ្រុលនិយមទេ តែជាសច្ចភាពពិតនាំមកនូវសន្តិភាពពេញលេញ ខណៈអង្គការសហប្រជាជាតិចំណាយ​ប្រាក់អន្តរាគមន៍ ២ពាន់លានដុល្លារ ក៏មិនទាន់បានសន្តិភាព ដូច្នេះការសាងសង់ស្តូបអនុស្សាវរីនយោបាយឈ្នះឈ្នះ បន្ថែម​ទៀតនៅទីតាំងអតីតតំបន់រឹងមាំរបស់ខ្មែរក្រហមនេះ គឺជាការចារឹកប្រវត្តិសាស្ត្រ ដើម្បីឱ្យអ្នកជំនាន់ក្រោយបាន​សិក្សាពីបទពិសោធន៍ដ៏ជូរចត់ពីអតីតកាល ជាពិសេសចារឹកនូវភ័ស្តុតាងសម្រាប់ខ្មែរតទៅអនាគត ឱ្យចងចាំថាសង្គ្រាម វាងាយនឹងឆាបឆេះ ប៉ុន្តែការកសាងសន្តិភាពគឺពិបាក ហើយត្រូវការឆន្ទៈនយោបាយរឹងមាំ អ្នកដឹកនាំរឹងមាំ និងច្បាស់​លាស់ ទើបអាចស្វែងរកសន្តិភាពបាន។

សូមបញ្ជាក់ថា៖ ការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន គឺមានទីតាំងស្ថិតនៅ ក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាសាងសង់ និងលោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ចំណែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះឈ្នះ ខេត្តប៉ៃលិន បាន​បង្កើត​ឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញ​ពីគោលការណ៍ធានា ៣យ៉ាងនៃនយោបាយឈ្នះឈ្នះ ២-កត្តាទាំង៥ ចំណុចនៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.