ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីទុកជូនតុលាការ ចាត់ការតាមនីតិវិធី ។

ជនត្រូវចោទទាំង៨នាក់នោះ គឺស្ថិតក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ច ចម្រុះចុះប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៥ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៤០៤២ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន៨នាក់ ១-ឈ្មោះ FAN TUN ២-ឈ្មោះ WU KWOK HUNG ៣-ឈ្មោះ NG CHUN KEAN KENNY ៤-ឈ្មោះ TANG KING HIN ៥-ឈ្មោះ YANG GUI SHUN ៦-ឈ្មោះ LING JINGHUA ៧-ឈ្មោះ BU LONG និង៨-ឈ្មោះ ZHOU KAI ZHI និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធអនឡាញ (online scam)។

ក្រោយពីតុលាការបានពិនិត្យលើរបាយការណ៍របស់សមត្ថកិច្ច លទ្ធផល កោសលវិច័យបឋមលើកុំព្យូទ័រ ទូរសព្ទដៃ ព្រមទាំងពិនិត្យទៅលើភស្តុតាង នានាមួយចំនួនទៀត និងក្រោយពីបានសាកសួរយកចម្លើយជនសង្ស័យ ជាលទ្ធផលនៃការស៊ើបអង្កេតរបស់តុលាការឃើញថា ក្រុមជនសង្ស័យដែល ត្រូវបានសមត្ថកិច្ចបង្រ្កាបកាលពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ១៣:០០នាទី នៅចំណុចអាគារ DYVITHHOTEL ស្ថិតនៅលើផ្លូវលេខ ១០១១ ភូមិ ឧកញ៉ាវាំង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ពិតជាបានប្រើប្រាស់កម្មវិធីonline scam ដោយមានការផលិតវីដេអូ រូបភាពអាសអាភាស ដោយបង្កើតជា studio ក្លែងខ្លួនជាមន្រ្តីនគរបាល ប្រទេសចិនជំរិតគម្រាមទារប្រាក់ដោយក្លែងឯកសារផ្លូវច្បាប់, ឆបោក (ROMAN SCAM) បង្កើតគណនីបណ្តាញសង្គមក្លែងក្លាយលួងលោម ជនរងគ្រោះវេរប្រាក់។

ជាលទ្ធផលព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៨នាក់ខាងលើ និងមេក្លោងផ្សេងទៀតពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមាន ការចាត់តាំង និងក្លែងបន្លំ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៧១០ អ.យឍ ចុះថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

នៅក្នុងនីតិវិធីស៊ើបសួរ ចៅក្រមបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់ ព្រមទាំងពិនិត្យទៅលើភស្តុតាងដែលមានក្នុងសំណុំរឿង មានភាពស៊ីសង្វាក់គ្នា ទៅនឹងចម្លើយរបស់ជនត្រូវចោទ ទើបចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនត្រូវចោទទាំង៨នាក់ខាងលើជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីទុកជូនតុលាការ ចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ថា តុលាការនឹងបន្តនីតិវិធី ចោទប្រកាន់លើជនសង្ស័យផ្សេងៗ ទៀតដែលមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនេះ ដោយមិនលើកលែងឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.