ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន បង្ក្រាប​ទីតាំង​ស្តុប​ឈើ​ប្រណិត​១១៦​ដុំ ដែល​ឈ្មួញ​លាក់ទុក ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ ឈើប្រណិត​ប្រភេទ​បេង​, ធ្នុង និង នាងនួន ចំនួន​១១៦ ដុំ​/​សន្លឹក ត្រួវបាន​កម្លាំង​នគរបាល​ចំរុះ​ខេត្ត ដឹកនាំ​ដោយ​លោក ហ៊ឹ​ង គឹម​ថុល ព្រះរាជអាជ្ញា​រង​ខេត្ត​ប៉ៃលិន លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ធ្វើ​ការរិប​អួ​ស និង​បង្ក្រាប ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​វេលា​ម៉ោង ១៥:២០ នាទី​រសៀល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៥  ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ​(​ដី​ថ្មី​) ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត បានឲ្យដឹងថា​៖ មុន​ឈានដល់​ការចុះ​បង្ក្រាប​នេះ គឺ​ដោយ​មាន​សេចក្តី​រាយ​ការណ៏​ពី​បណ្តាញសំងាត់​ថា​មានកន្លែង​ស្តុក​ឈើ​ខុសច្បាប់​មួយ​កន្លែង​នៅ​ចំណុច​ផ្ទះ​របស់​លោកស្រី ពៅ វណ្ណា​រី ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ​(​ដី​ថ្មី​) ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ប្រភព​បន្តថា​៖ ដោយ​មាន​ដឹកនាំ​ផ្ទាល់ ពី​ព្រះរាជអាជ្ញា​រង ព្រមទាំង លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន កម្លាំង​នគរបាល​ចំរុះ បាន​ធ្វើ​ការចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​ខាងលើ ក្នុង​នោះ​សមត្ថកិច្ច​រិប​អួសបាន​ឈើ​ប្រភេទ​(​បេង​, ធ្នុង និង នាងនួន​) ចំនួន ១១៦ ដុំ​/​សន្លឹក និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់​ព្រមទាំង​រថយន្ត​សំរាប់​ដឹកឈើ​មួយគ្រឿង​ផង​ដែរ ។

​ចំពោះ​ឈ្មោះ​ជនសង្ស័យ មិន​ត្រួវបាន​ស្គាល់​អត្តសញ្ញាណ ហាក់បី​ជាមាន​អាថ៌កំបាំង​ត្រួវ​លាក់លៀម ដោយ​ប្រភពព័ត៌មាន​មួយ​បាន​បង្ហើប​ឲ្យដឹងថា​៖ ទីតាំង​ខាងលើ​ជា​កន្លែង​លួចលាក់​ឈើ​ប្រណិត ដែល​មាន​ខ្សែរ​អ្នក​ធំ​នៅ​ពីក្រោយ ។ បច្ចុប្បន្ន​វត្ថុតាង​ឈើ និង​រថយន្ត ត្រួវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​ក៏​សាង​សំណុំរឿង​ទៅតាម​និតិ​វិធី​ច្បាប់ ៕

 

2015_10_04ch (1) 2015_10_04ch (2) 2015_10_04ch (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.