ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្ដរមានជ័យ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ការ​ឆបោក​តាម​អន​ឡាញ និង​បទល្មើស​ផ្សេងៗ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ១០៣​នាក់​

ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្ដរមានជ័យ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ការ​ឆបោក​តាម​អន​ឡាញ និង​បទល្មើស​ផ្សេងៗ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ១០៣​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ អនុវត្តតាម​បទបញ្ជា​របស់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​លោកស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត និង​ក្រោម​ការសម្រួល​និតិ​វិធី​ដោយ​ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​ចុះ​ប្រតិបត្តិការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ចំនួន​៩​ទីតាំង ក្នុងនោះ​៦​ទីតាំង ក្នុង​ភូមិសាស្ត្រ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង និង ០៣​ទីតាំង​ស្ថិតនៅ​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល​។​

​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនបរទេស​ជាង​១០០​នាក់ និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ ដោយ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​លបលួច​ប្រព្រឹត្ត​អំពើ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) និង​បទល្មើស​ផ្សេងៗ​ទៀត ដូចជា ការ​ឆ្លងដែន​ខុសច្បាប់ ការរស់នៅ និង​ការធ្វើ​ការងារ​ខុសច្បាប់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ​។​

​គោលបំណង​នៃ​ប្រតិបត្តិការ​ចុះ​បង្ក្រានេះ គឺ​ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បទល្មើស​ផ្សេងៗ​ទៀត ដែល​ប្រព្រឹត្ត​ដោយ​ជនបរទេស សំដៅ​ដល់​ការចូលរួម​ចំណែក​ថែរក្សា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជា​ពិសេស​ក៏​ជា​ទទួលខុសត្រូវ​ក្នុង​ការ​បោសសម្អាត​គ្រប់​ទីតាំង​ធ្វើ​សកម្មភាព ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ក្នុង​ការចុះ​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ត្រួតពិនិត្យ​លើ​ឯកសារ​ឆ្លងដែន​ជនបរទេស ការ​ស្នាក់នៅ ឬ​ធ្វើ​ការងារ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ ហើយ​ចំពោះ​ជនបរទេស​ណា​ដែល​គ្មាន​ឯកសារ​ឆ្លងដែន​ត្រឹមត្រូវ​ស្របច្បាប់ ឬ​កំពុង​ស្នាក់នៅ​ខុសច្បាប់ រដ្ឋបាល​ខេត្ត​នឹង​ចាត់​វិធានការ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា ដោយឡែក​ចំពោះ​ជនបរទេស​ដែល​រកឃើញ​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន និង​ការរក្សា កាប់​កាប់ ប្រើប្រាស់​អាវុធ​ខុសច្បាប់ សមត្ថកិច្ច​បន្ត​អនុវត្ត​និតិ​វិធី​តាម​ផ្លូវច្បាប់​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិកា​រទាំង ០៩​ទីតាំង រក​ឃើញ​ជនសង្ស័យ​ជា​ជន​បរទេស​ចំនួន​១០៣​នាក់ (​ស្រី​៤១​នាក់​) ចំរុះ​ជាតិ​សាសន៍​រួមមាន​៖ ជនជាតិ​ចិន វៀតណាម ថៃ​និង​ឡាវ ដែល​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ខាងលើ​៕


 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.