ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសរំលេចគោលជំហរមិនផ្លាស់ប្តូរ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសរំលេចគោលជំហរមិនផ្លាស់ប្តូរ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ បានប្រកាសរួចរាល់​ និងបានបញ្ជាក់ជាបន្តបន្ទាប់​ គឺរក្សាគោលជំហរដដែលមិនផ្លាស់ប្តូរ ដើម្បីឆ្លើយតបពាក់ព័ន្ធនឹងហេតុការណ៍ ដែលបានកើតឡើងនៅតាមព្រំដែនកម្ពុជាថៃ។

តាមរយៈបណ្តាញសង្គមការងារផ្លូវការ នារសៀលថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសរំលេចថា គោលការណ៍ចំពោះការបើកព្រំដែនឡើងវិញ របស់កម្ពុជា គឺនៅរក្សាដដែលត្រូវអនុវត្ត៖

១. ថៃប្រកាសបើកមុនជាឯកតោភាគី ហើយធានាថានឹងមិនមានការបិទជាឯកតោភាគីនេះទៀតទេ

២. ការបើកច្រកព្រំដែន គឺត្រូវបើកព្រមគ្នា ហើយគ្រប់ច្រកទាំងអស់

និង៣. ត្រូវបើកឱ្យដូចមុនថ្ងៃ៧ មិថុនា ពោលគឺបើកចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ និងបើកសម្រាប់មនុស្សនិងទំនិញទាំងអស់ដូចដើម។

សម្តេចបវរធិបតី បានសង្កត់ធងន់ថា កម្ពុជានឹងបើកដំណើរការឡើងវិញនៅច្រកព្រំដែនខាងកម្ពុជាដូចគ្នា យ៉ាងយូរត្រឹម ៥ម៉ោងក្រោយពីការបើករបស់ភាគីថៃ។

គួរជម្រាបជូនថា​ ការគូសបញ្ចាក់របស់សម្តេធិបតី បានថ្វើឡើងក្រោយពីមានក្រុមជ្រុលនិយម​ បានបន្តក្លែងបន្លំ​ និងបង្កើតព័ត៌មានក្លែងក្លាយ ដែលនាំឱ្យមានការយល់ច្រលំ។ ឆ្លៀតនាឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែ អំពាវនាវដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ មេត្តាជ្រាបជាព័ត៌មាន​ ហើយតាមដានតែព័ត៌មានដែលចេញពីការផុសដោយផ្ទាល់ពីផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចបវធិបតី​ប៉ុណ្ណោះ​៕ ដោយ៖ កន ចំណាន

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.