ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ឈាមស្រែកស្បែកហៅ ត្រឹម៥ថ្ងៃត្រូវអាអាវុធហត្ថភ្នំពេញក្របួចបាន!

ឈាមស្រែកស្បែកហៅ ត្រឹម៥ថ្ងៃត្រូវអាអាវុធហត្ថភ្នំពេញក្របួចបាន!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពីវេលាម៉ោង០៥.៤០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋកំពុងដេីរហាត់ប្រាណពេលព្រឹក បានប្រទះឃើញសព មិនស្គាល់អត្តសញ្ញាណ នៅចំណុច ផ្លូវOCIC ក្រុមទី១ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។ ក្រោយការពិនិត្យ របស់ គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា សពស្លាប់ដោយវាយក្បាលខាងក្រោយ សង្ស័យជាករណីឃាតកម្ម វាយសម្លាប់។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបន្តពង្លាតដែនសមត្ថកិច្ច ទៅសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកមុខកំពូល រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាបន្តបន្ទាប់ នាំមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជនទាំង ០៥នាក់ មានឈ្មោះ ១-ឈ្មោះ អ៊ុសារ ស្នាវី ភេទប្រុស អាយុ២១ឆ្នាំ, ២- ឈ្មោះ មាន អ៊ូមើត ភេទប្រុស អាយុ២១ឆ្នាំ, ៣- ឈ្មោះ ណូ ហាន់ណាហ្វី ហៅ វៃ ភេទប្រុស អាយុ ២០ឆ្នាំ, ៤- ឈ្មោះ ម៉ាត់ណោះ ស្រុលឡោះ ភេទប្រុស អាយុ១៧ឆ្នាំ, ៥- ឈ្មោះ មាន សាលីម ភេទប្រុស អាយុ២៣ឆ្នាំ។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ បានឆ្លើយសារភាពឱ្យដឹងថា ពួកខ្លួនពិតជាបានរួមគ្នាប្រព្រឹត្តអំពើឃាតកម្មខាងលើប្រាកដមែន ដោយព្រួតគ្នាវាយដោយដំបងនិងមួកសុវត្ថិភាព ទៅលើជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួមមានទូរស័ព្ទដៃ និងកាបូបលុយ ហើយកន្លងមកពួកខ្លួនតែងតែធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាមួយគ្នាជាច្រើនលើកច្រើនសារមកហើយ ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនញៀនជាមួយគ្នា និងធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.