ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការ​អន្តរ​សភា​អាស៊ាន ចូលជួប​សម្ដែង​ការគួរសម​

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការ​អន្តរ​សភា​អាស៊ាន ចូលជួប​សម្ដែង​ការគួរសម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការ​អន្តរ​សភា​អាស៊ាន និង​សហការី ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman ក្នុងឱកាស​ដែល​លោកជំទាវ​ចូលរួម​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន (AIPA) នៅ​កម្ពុជា​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ នាពេលនេះ និង​បាន​ស្នើសុំ​លោកជំទាវ បន្ត​ចែករំលែក​បទពិសោធន៍​ដល់ កម្ពុជា ដែល​នឹង​បំពេញ​តួនាទី​ជា​អគ្គលេខាធិការ AIPA ប្តូរ​វេន​បន្ត​ពី​លោកជំទាវ នាពេល​ខាងមុខ​នេះ​ផង​ដែរ​។​

​នា​ឱកាស​នោះ លោកជំទាវ​អគ្គលេខាធិការ បាន​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​លោកជំទាវ និង​សហការី ចូលជួប​សម្តែង​ការគួរសម​នាពេលនេះ​។ លោកជំទាវ បាន​វាយតម្លៃ​ខ្ពស់ និង​អរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​របស់​រដ្ឋសភា​កម្ពុជា​។ លោកជំទាវ បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​ការគាំទ្រ និង​ការណែនាំ​របស់​សម្តេច​តេជោ​នាពេលកន្ល​ង​មក ចាប់តាំងពី​ពេលដែល​លោកជំទាវ​ចូលកាន់​តំណែង​ជា​អគ្គលេខាធិការ​អន្តរ​សភា​អាស៊ាន​នៅ​ឆ្នាំ​២០២២​។​

​លោកជំទាវ​អគ្គលេខាធិការ បានកត់សម្គាល់​ជា​វិជ្ជមាន​នូវ​កិច្ច​ពិភាក្សា គំនិត​ផ្តួចផ្តើម​ល្អៗ​ជាច្រើន ជាពិសេស​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​ស្តីពី​បណ្ណាល័យ​ឌីជីថល​អំពី​ច្បាប់ ដែល​បាន​និង​កំពុង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ផង និង​អាស៊ាន​ផង​។ លោកជំទាវ​បាន​បន្តថា ដោយ​ផ្អែក​លើ​បទពិសោធ​ល្អ​របស់​កម្ពុជា​នេះ កាលពី​ខែ​មិថុនា ឆ្នាំ​២០២៤ កន្លងទៅនេះ AIPA បាន​សម្ពោធ AIPA LYNC ដែល​ជា​បណ្ណាល័យ​ឌីជីថល រួម​មាន​ឯកសារ​ច្បាប់​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ដែល​មាន​អ្នក​ចូល​ប្រើប្រាស់​រហូតដល់​ជិត ៣​សែន​នាក់​។

​លោកជំទាវ​អគ្គលេខាធិការ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​គំរូ​វីរភាព​របស់​សម្តេច​តេជោ ដែល​បាន​ចែករំលែក​នាឱកាស​កិច្ចប្រជុំ​ពេញអង្គ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន​និង​សន្តិភាព​លើក​ទី​១១ (IPTP) និង មហាសន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី​លើក​ទី​១២ (ICAPP) ជា​ពិសេស​ប្រវត្តិ​តស៊ូ​របស់​សម្តេច និង​ធម្មនុញ្ញ​សន្តិភាព​សកល​របស់​ស​ម្តេច​។ លោកជំទាវ បាន​គូសបញ្ជាក់ថា ប្រវត្តិសាស្ត្រ និង​ការតស៊ូ​របស់​សម្តេច នៅតែ​ស្ថិត​ក្នុង​ការចងចាំ​របស់​លោកជំទាវ ហើយ​នេះ ជា​មេរៀន​សម្រាប់​ការកសាង​សន្តិភាព និង​សុខដុមរមនា​សំខាន់​សម្រាប់​អាស៊ាន​។

​លោកជំទាវ​អគ្គលេខាធិការ បាន​សម្តែង​នូវ​អំណរ​អរគុណ និង​ការ​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម វេទិកា​ថ្នាក់ដឹកនាំ AIPA, AIPA Caucus និង​កម្មវិធី AIPA Roadshow ដែល​មាន​និស្សិត​ប្រមាណ ៤០០​នាក់ រង់ចាំ​សួរ​សំណួរ​ដោយផ្ទាល់ និង​រាប់ពាន់​នាក់​តាម​ប្រព័ន្ធ​អន​ឡា​ញ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​ថ្លែង​អរគុណ​លោក​ជំទាវ​អគ្គលេខាធិការ​ចំពោះ​ការកត់សម្គាល់​បទពិសោធ​ន៍ និង​គំនិត​ផ្តួចផ្តើម​ល្អៗ​របស់​កម្ពុជា និង​បាន​សាទរ​ចំពោះ​សមិទ្ធផល​នានា ដែល AIPA សម្រេចបាន​។ សម្តេច​តេជោ បាន​គូសបញ្ជាក់ថា កម្ពុជា បាន​បំពេញ​តួនាទី​យ៉ាង​សកម្ម​នៅក្នុង​ក្របខណ្ឌ​អាស៊ាន ហើយ​ជាក់ស្តែង សម្តេច បាន​កាន់​ញញួរ​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ចំនួន ៣​ដង​នា​ពេលកន្លងមក​។ សម្តេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ​ចំពោះ​ការបង្កើត​ឱ្យមាន​បណ្ណាល័យ AIPA LYNC ហើយ​នេះ ក៏​ជា​បទពិសោធន៍​ល្អ​សម្រាប់​អាស៊ាន​ផងដែរ​។ សម្តេច​តេជោ ក៏​បាន​ចាត់ទុក​តួនាទី​របស់​សភា និង​ការចូលរួម​យ៉ាង​ផុសផុល​ដោយផ្ទាល់ និង​អន​ឡាញ​នាពេលនេះ គឺជា​និម្មិត​រូប​នៃ​ការចូលរួម​យ៉ាង​សកម្ម​របស់​ប្រជាជន​ក្នុង​សមាហរណកម្ម​ពេញលេញ​ក្នុង​អាស៊ាន ដែល​នេះ​គឺជា​មោទនភាព​របស់​កម្ពុជា​។​

​ក្រោម​ទិដ្ឋភាព​សកល សម្តេច​តេជោ បាន​បន្ត​ចែករំលែក​ស្ថានភាព​មិន​ច្បាស់លាស់​នៃ​ពិភពលោក ដែល​តម្រូវ​ឱ្យ​យើង​ធ្វើ​សមាហរណកម្ម​ជាមួយ​ដៃគូ​នានា ជាពិសេស​សហប្រតិបត្តិ​ការ​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​, អាស៊ាន​-​ចិន និង RCEP ជាដើម ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការអនុវត្ត​ដោយ​ឯកតោភាគី​។ សម្តេច​តេជោ បាន​សង្កត់ធ្ងន់ថា ការពង្រឹង​ភាព​ជា​ដៃគូ និង​អង្គការ​តំបន់​របស់​យើង ទាំង​ស្ថាប័ន​នីតិប្រតិបត្តិ និង​នីតិប្បញ្ញត្តិ នឹង​ជំរុញ​ឱ្យមាន​កំណើន ជាក់ស្តែង​កំណើន​ពាណិជ្ជកម្ម​អាស៊ាន​គ្នាឯង និង​ការពង្រីក​ទីផ្សារ​ក្នុង​ក្របខ័ណ្ឌ RCEP ជាដើម​។

​សម្តេច​តេជោ បាន​បន្ត​កត់សម្គាល់​អំពី​សារៈសំខាន់​នៃ​ការចែករំលែក​ប្រវត្តិ និង​បទពិសោធន៍ ពី​អ្នក​ជំនាន់​មុន​ទៅ​អ្នកជំនាន់ក្រោយ តួ​យ៉ាង​បទពិសោធ​ជាច្រើន​របស់​សម្តេច ក្នុង​ការកសាង និង​រក្សាបាន​នូវ​សន្តិភាព​ជូន​កម្ពុជា ក្រៅពី​អ្វី​ដែល​សម្តេច​បាន​ចែករំលែក​នៅ​ភ្នំពេញ នៅ​ហ្សារ​កាតា និង​នៅ​ទីម័​រឡេ​ស្តេផ​ង​ដែរ​។ សម្តេច​តេជោ បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​សមិទ្ធផល​រយៈពេល​ជិត ២​ឆ្នាំ នៃ​ថ្នាក់ដឹកនាំ​អ្នក​បន្តវេន​កម្ពុជា ដែល​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ ម៉ាក្រូសេដ្ឋកិច្ច និង​កំណើត​សេដ្ឋកិច្ច​ជា​រួម​។ សម្តេច​តេជោ បាន​បន្ត​លើកឡើង​ថា នីតិប្បញ្ញត្តិ​គ្រប់​ប្រទេស គួរ​គាំទ្រ​ដល់​រដ្ឋាភិបាល​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ និង​ឧត្តម​ប្រយោជន៍​ជូន​ប្រជាជន​។ ក្នុងន័យនេះ សម្តេច​តេជោ បាន​ផ្តួចផ្តើម​វេទិកា​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា សំដៅ​ជំរុញ​ឱ្យមាន​កិច្ចសន្ទនា​រវាង​ព្រឹទ្ធសភា និង​ប្រែក្លាយ​វេទិកា​នេះ​ជា​រចនាសម្ព័ន្ធ​ទ្រទ្រង់​ដល់​រដ្ឋាភិបាល ក៏​ដូច​ជា​យន្តការ​សម្រាប់​អាស៊ាន​ផងដែរ​។

​នៅ​ចុងបញ្ចប់ សម្តេច​តេជោ បាន​ជូនពរ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman និង​សហការី ទទួលបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត និង​អញ្ជើញ​លោក​ជំទាវ មក​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​សមស្រប​ណាមួយ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.