ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​សម្ដេច​តេជោ ហ៊ុន សែន ស្វាគមន៍​លោក​ជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ ចូលជួប​សម្តែង​ការគួរសម​

​សម្ដេច​តេជោ ហ៊ុន សែន ស្វាគមន៍​លោក​ជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ ចូលជួប​សម្តែង​ការគួរសម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​រសៀល ថ្ងៃ​ពុធ ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ស្វាគមន៍​លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ជំទាវ​ប្រធាន​រដ្ឋសភា និង​គណៈប្រតិភូ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​ក្រុម​អ្នក​នយោបាយ​របស់​អន្តរ​សភា​អាស៊ាន​លើក​ទី​១៦ (AIPA Caucus)​។ សម្ដេច បាន​សម្តែង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប​លោក​ជំទាវ ជាថ្មី​ម្តងទៀត បន្ទាប់​ពី​ជំនួប​នា​ឱកាស​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច នៅ​ទីម័​រឡេ​ស្តេ កាលពី​ខែ​ឧសភា​កន្លង​ទៅ ហើយ​ជាមួយគ្នានេះ ក៏​រីករាយ​ដែល​អាស៊ាន​បានសម្រេច​ទទួល​ទីម័​រឡេ​ស្តេ ជា​សមាជិក​ពេញសិទ្ធិ នៅ​ខែ​តុលា ឆ្នាំ​២០២៥ ខាងមុខ​ដែល​ជា​ការសម្រេច​បាន​នូវ​គោលដៅ​ខ្លួន​។​

​នា​ឱកាស​ជំនួប​នេះ លោក​ជំទាវ​ប្រធាន​រដ្ឋសភា​ទីម័​រឡេ​ស្តេ បាន​សម្តែង​នូវ​ការគោរព​អរគុណ និង​ជា​កិត្តិយស ចំពោះ​ការទទួល​ស្វាគមន៍​របស់ សម្តេច​តេជោ និង​បដិសណ្ឋារកិច្ច​នានា​ដែល​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ AIPA បាន​ផ្តល់​ជូន​លោក​ជំទាវ និង​គណៈប្រតិភូ​។ លោកជំទាវ​បាន​លើកឡើង​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក​ជំទាវ​បាន​មក​កម្ពុជា និង​បាន​ឃើញ​យល់ដឹង​អំពី​កម្ពុជា និង​ទន្ទឹមគ្នានេះ ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ និង​ជំនួប​នានា​ជាមួយ​ភាគី​កម្ពុជា​។ ដោយ​ស្ថានភាព​កម្ពុជា និង​ទីម័​រឡេ​ស្តេ មាន​ភាព​ស្រដៀង​គ្នា​នោះ លោកជំទាវ​នឹង​ពាំនាំ​បទ​ប​ពិសោធន៍​មេរៀន​ទាំងនោះ​ទៅ​ទីម័​រឡេ​ស្តេ​។ ជាមួយគ្នានេះ លោកជំទាវ​សង្ឃឹមថា ក្នុងនាម​បងប្អូន​អាស៊ាន កម្ពុជា​នឹង​បន្ត​រួម​ដំណើរ​ជាមួយ​គ្នា ហើយ​ជឿជាក់ថា នៅក្នុង​ដំណើរ​នេះ ទីម័​រឡេ​ស្តេ​អាច​ប្រែក្លាយ​ការ​ប្រឈម​នានា ទៅ​ជា​កាលានុវត្តភាព​។

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ចំពោះ​ពាក្យពេចន៍​ដែល​លោក​ជំទាវ​បានលើកឡើង និង​បាន​រំលឹក​អំពី​ការទទួល​បដិសណ្ឋារកិច្ច​ដ៏​អស្ចារ្យ ប្រកប​ដោយ​ភាព​រាក់ទាក់ ស្និទ្ធស្នាល និង​ការជឿទុកចិត្ត ជូន​ចំពោះ​សម្តេច នៅក្នុង​ឱកាស​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីម័​រឡេ​ស្តេ​។ នៅក្នុង​ន័យ​នេះ សម្តេច​បាន​ថ្លែងអំណរគុណ និង​ទន្ទឹមគ្នានេះ តាមរយៈ​លោក​ជំទាវ ផ្តាំផ្ញើ​នូវ​ការសួរសុខទុក្ខ​ឯកឧត្តម​បណ្ឌិត​ប្រធានាធិបតី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ទីម័​រឡេ​ស្តេ ដែល​ជា​មិត្ត​ចាស់​។​

​សម្តេច​តេជោ​បានលើកឡើ​ង​នូវ​ភាពជឿជាក់​ចំពោះ​ទីម័​រឡេ​ស្តេ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន ដោយ​សម្តេច​បាន​បង្ហាញ​ពី​ស្ថានភាព​ខុស​គ្នា​រវាង​កម្ពុ​ជា និង​ទីម័​រឡេ​ស្តេ ទាំង​ទិដ្ឋភាព​សេដ្ឋកិច្ច និង​សង្គម នៅពេល​ដែល​ប្រទេស​ទាំង​ពីរ​ចូល​ជា​សមាជិក​អាស៊ាន​ដំបូង​។ ជាមួយ​នឹង​ភាព​អំណត់​ទន្ទឹងរង់ចាំ​តាំងពី​ឆ្នាំ​២០១១ សម្តេច​តេជោ​បាន​លើក​បន្ថែមថា ទីម័​រឡេ​ស្តេក៏​បាន​បោះជំហាន​អភិវឌ្ឍ​ខ្លួន​ទៅ​លើ​ផ្នែក​ផ្សេងៗ រួម​ទាំង​ធនធានមនុស្ស​។ សម្តេច​បាន​គូសបញ្ជាក់​ឡើងវិញ​ថា ការបញ្ចូល​សមាជិក​អាស៊ាន​ថ្មី មិនមែន​ជា​បន្ទុក​របស់​សមាជិក​ចាស់​នោះ​ទេ តែ​ជា​ការរួមចំណែក ហើយ​វា​ជា​ការចាំបាច់​ដែល​យើង​ត្រូវ​ការរួបរួម​ក្នុង​តំបន់ និង​ធ្វើឱ្យ​តំបន់​មាន​ការរីកលូតលាស់​។

​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី សម្តេច​តេជោ​បានចង្អុលបង្ហា​ញ​អំពី​សក្តានុពល​នៃ​សន្តិសុខ​ស្បៀង​របស់​កម្ពុជា ខណៈ​ដែល​ទីម័​រឡេ​ស្តេ​មាន​សក្តានុពល​សន្តិសុខ​ថាមពល ដែល​ជា​កត្តា​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។ នៅក្នុង​បរិបទ​នេះ សម្តេច​សង្ឃឹមថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ នឹង​ធ្វើការ​ជាមួយ​គ្នា​បង្កើត​ភាព​ជា​ដៃគូ ដើរ​ជាមួយ​គ្នា​ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍ​តិចតួច និង​បន្ត​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នៃ​ជំនួប​នេះ សម្តេច​តេជោ បាន​ចែករំលែក​អំពី​មូលដ្ឋាន និង​ទស្សនៈវិស័យ​នៃ​ការសម្រេចចិត្ត​របស់​ស​ម្តេច ក្នុង​ការផ្ទេរ​អំណាច​ជូន​ថ្នាក់ដឹកនាំ​ជំនាន់​ថ្មី ដែល​នោះ​គឺ​ដើម្បី​សន្តិភាព ស្ថិរភាព​យូរអង្វែង ការអភិវឌ្ឍ និង​ជៀសវាង​នូវ​ការ​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​តែងតែ​មាន​ជម្លោះ​នៅ​ពេល​មាន​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​។​

​នៅ​ចុងបញ្ចប់ សម្តេច​តេជោ បាន​ជូនពរ​លោក​ជំទាវ Maria Fernanda Lay ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច និង​ការចូលរួម​កិច្ចប្រជុំ​នៅ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.