ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wang Zhimin សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​កិច្ចការ​ជនជាតិ នៃ​សភា​តំណាង​ប្រជាជន​ចិន ចូលជួប​សម្ដែង​ការគួរសម​

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wang Zhimin សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​កិច្ចការ​ជនជាតិ នៃ​សភា​តំណាង​ប្រជាជន​ចិន ចូលជួប​សម្ដែង​ការគួរសម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Wang Zhimin សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​កិច្ចការ​ជនជាតិ នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស និង​គណៈប្រតិភូ​ចូល​ជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន ឯកឧត្តម Wang Zhimin និង​គណៈប្រតិភូ និង​សង្ឃឹមថា​ទស្សនកិច្ច​ការងារ​របស់​ឯកឧត្តម​នាពេ​ល​នេះ នឹង​ពង្រឹង​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត និង​ស៊ីជម្រៅ​ថែម​មួយ​កម្រិត​ទៀត​នូវ​ទំនាក់ទំនង​កម្ពុជា​-​ចិន​។

​សម្តេច​តេជោ បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​នៃ​ប្រទេស​យើង​ទាំងពីរ​បាន​ដើរ​ដល់​ដំណាក់កាល​ថ្មី ដូចដែល​បាន​សបញ្ជាក់​នៅក្នុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង នៅ​កម្ពុជា​កន្លង​ទៅ​ថ្មីៗ​នេះ​។ សម្តេច​តេជោ បាន​បន្ត​ថ្លែងថា ទស្សនកិច្ច​ឯកឧត្តម Wang Zhimin និង​គណៈប្រតិភូ នាពេលនេះ ក្នុង​ពេល​នៃ​រដូវវស្សា ពិតជា​បង្ហាញ​ឱ្យឃើញ​នូវ​ទំនាក់ទំនង​មិត្តភាព និង​ការកសាង​រួមគ្នា «​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី​»​។​

​នា​ឱកាស​ជំនួប​នេះ ឯកឧត្តម Wang Zhimin បាន​សម្តែង​នូវ​ក្តីសប្បាយរីករាយ និង​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ​ចូល​ជួប​សម្តែង​ការគួរសម​។ ឯកឧត្តម ក៏​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់​ឯកឧត្តម ចា​វ ឡឺ​ជី ប្រធានសភា​តំណាង​ប្រជាជន​ចិន គោរព​ជូន​សម្តេច​តេជោ​ផងដែរ​។

​ឯកឧត្តម Wang Zhimin បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថាមភាព និង​លទ្ធផល​បន្តបន្ទាប់​នៃ​ជំនួប​នានា​របស់​ឯកឧត្តម​ក្នុងឱកាស​នៃ​ទស្សនកិច្ច​នាពេលនេះ​។ ឯកឧត្តម បាន​គូសបញ្ជាក់ថា ការបន្ត​ផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត​រវាង​ប្រទេស​យើង​ទាំង​ពីរ បាន​បន្ត​ពូន​ជ្រុំ​មិត្តភាព​ដែកថែប​ចិន​-​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ជាពិសេស​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ត្រូវបាន​ចុះហត្ថលេខា​នា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម ស៊ី ជីន​ពីង នា​ពេល​ថ្មីៗ​នេះ​។ ឯកឧត្តម បាន​ថ្លែងថា សភា​តំណាង​ប្រជាជន​ចិន តែង​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋសភា និង​ព្រឹទ្ធសភា​នៃ​កម្ពុជា ស្រប​តាម​ចក្ខុវិស័យ​នៃ​អតីត​ថ្នាក់ដឹកនាំ​ប្រទេស​យើង​ទាំង​ពីរ ជាមួយនឹង​មនោសញ្ចេតនា​ស៊ីជម្រៅ និង​ជិតស្និត​។​

​ឯកឧត្តម Wang Zhimin បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​កម្រិត​នៃ​ទំនាក់ទំនង​ចិន​-​កម្ពុជា បាន​ឈានឡើង​ជា​បន្តបន្ទាប់​ហើយ​នឹង​នាំមក​នូវ​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​យើង​ទាំងពីរ ក្នុង​ការកសាង​ជោគវាសនា​រួម ដែល​នឹង​ក្លាយជា​កម្លាំងចលករ និង​សុខដុមរមនា​រវាង​ប្រទេស​យើង​ទាំងពីរ ជាពិសេស​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​យើង​។

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​ថ្លែង​អរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់​ឯកឧត្តម ចា​វ ឡឺ​ជី​។ សម្តេច​តេជោ បាន​ថ្លែងថា សម្តេច​ពិតជា​មាន​មោទនភាព​ក្នុងការ​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​ប្រទេស​យើង​ទាំង​ពីរ តាមរយៈ​ការ​បន្តវេន ដែល​ជា​មរតក អតីត​ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​, ឯកឧត្តម​ប្រធាន ម៉ៅ សេទុង និង ឯកឧត្តម​នាយករដ្ឋមន្ត្រី ជូ អេ​នឡាយ​។

​សម្តេច​តេជោ បាន​បន្ត​ចែករំលែក​នូវ​សភាពការណ៍ និង​បញ្ហា​ប្រឈម​សកល ដែល​ទាមទារ​ឱ្យ​យើង​មាន​សាមគ្គីភាព ដើម្បី​ជម្នះ​ការលំបាក​នានា ដែល​កើតឡើង​តាមរយៈ​ការអនុវត្ត​ដោយ​ឯកតោភាគី​។ សម្តេច​តេជោ បាន​បន្ត​ថ្លែងថា សភាពការណ៍​ប្រឈម​សកល​នេះ ក៏​ជា​កាលានុវត្តភាព​តម្រូវ​ឱ្យ​កម្ពុជា​-​ចិន និង​ចិន​-​អាស៊ាន ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត សំដៅ​ត្រៀម​រៀបចំ​ខ្លួន​ពង្រឹង​ពហុភាគី​និយម និង​លើកកម្ពស់​ការគោរព​ច្បាប់​អន្តរជាតិ​។​

​ក្រោម​ក្របខណ្ឌ​ទ្វេភាគី សម្តេច​តេជោ បាន​ចែករំលែក​ទស្សនវិស័យ​សម្តេច សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន និង​សេដ្ឋកិច្ច​ជាដើម​។ សម្តេច​តេជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ មិត្ត​ចិន ដែល​តែងតែ​គោរព និង​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ប្រទេស​យើង​ទាំង​ពីរ បើទោះបីជា កម្ពុជា​ជា​ប្រទេស​តូច ហើយ​ចិន​ជា​ប្រទេស​ធំក្តី​។ សម្តេច​តេជោ បាន​សង្កត់ធ្ងន់ថា លទ្ធផល​នៃ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង នា​ពេល​កន្លង​ទៅ បាន​បន្ត​កសាង​គ្រឹះ​យ៉ាងរឹងមាំ និង​ជា​ផែនទី​ចង្អុល​ផ្លូវ​នៃ​ទំនាក់ទំនង​រយៈពេល​វែង​សម្រាប់​របស់​យើង​ទាំង​ពីរ​ផង​ដែរ​។

​នា​ឱកាស​នោះ សម្តេច​តេជោ បាន​ផ្តាំផ្ញើ​ការគោរព និង​ការសួរសុខទុក្ខ​ចំពោះ ឯកឧត្តម ចា​វ ឡឺ​ជី​, ឯកឧត្តម វ៉ាង ហ៊ូ​នី​ង និង​ឯកឧត្តម ស៊ី ជីន​ពីង ព្រម​ជាមួយ​នឹង​ការអញ្ជើញ ឯកឧត្តម ចា​វ ឡឺ​ជី មក​ទស្សនកិច្ច​នៅ​កម្ពុជា នា​ពេល​សមស្រប​ណាមួយ​ខាង​មុខ​ផង​ដែរ​។​

​ឯកឧត្តម Wang Zhimin បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ​ចំពោះ​ការផ្លាស់​ប្តូរ​យ៉ាង​ជិតស្និត​ជាទីបំផុត​។ ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណង​មិត្តភាព​ជា​ប្រពៃណី​រវាង​ថ្នាក់ដឹកនាំ​ជា​ច្រើន​ជំនាន់ និង​មកដល់​ដំណាក់កាល​ថ្មី​មួយ​កាន់តែ​ស៊ីជម្រៅ​។ ឯកឧត្តម បាន​សាទរ​ចំពោះ​ការ​កើត​ឡើង​ជា​បន្តបន្ទាប់​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការវិនិយោគ​ចិន​នៅ​កម្ពុជា ហើយ​កំណើន​នៃ​វិស័យ​ទេសចរណ៍ ក៏​នឹង​ជំរុញ​ការកើនឡើង​នូវ​វិស័យ​ដទៃ​ទៀត​ផង​ដែរ​។

​នៅ​ចុងបញ្ចប់ សម្តេច​តេជោ បាន​ជូនពរ ឯកឧត្តម Wang Zhimin និង​គណៈប្រតិភូ ទទួលបាន​ជោគជ័យ​នា​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.