ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

នគរបាលតាមក្រុង-ស្រុក ពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងសិស្សតាមមូលដ្ឋាន

នគរបាលតាមក្រុង-ស្រុក ពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងសិស្សតាមមូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ: អនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះវេទិការសាធារណ:ផ្សព្វផ្សាយអំពី គោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ជូនប្រជាពលរដ្ឋ និងសិស្សតាមសាលារៀន។

ក្នុងនោះកម្លាំងនគរបាលយើងបានធ្វើការផ្សព្វផ្សាយបន្ថែម អំពីច្បាប់ចរាចរណ៍, ផលប៉ះពាល់នៃគ្រឿង និងវិធានការបង្កា, បានជម្រុញដល់ពលរដ្ឋដែលហួសសុពលភាពប្រើប្រាស់ និងអ្នកគ្រប់អាយុត្រូវមកទៅធ្វើអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នា។

ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ផ្សារភ្ជាប់ទំនាក់ទំនង កិច្ចសហការល្អរវាងនគរបាល និងប្រជាជន ដើម្បីរួមគ្នាទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង សំដៅធ្វើយ៉ាងណាឲ្យបទល្មើសតាមមូលដ្ឋានកាន់តែថយចុះនៅកម្រិតទាបបំផុតតាមដែលអាចធ្វើបាន។

ទន្ទឹមគ្នានេះ ឆ្លៀតពេលពីការងារស្នូលកម្លាំងនគរបាលតាមក្រុងស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បាននាំយកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ទៅចែកជូនពលរដ្ឋតាមខ្នងផ្ទះ និងចុះសម្រួលចរាចរណ៍ជូនសិស្សតាមសាលារៀនផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.