ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ប្រកាស​ផ្លាស់ប្តូរ​មុខងារ និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​នាយទាហាន ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​មណ្ឌល​គី​រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កាលពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ​២០១៥ ក្នុង​ពិធី​ប្រកាស​ផ្លាស់ប្តូរ​មុខងារ និង បំពាក់​ឋានន្តរស័ក្តិ​ជូន​នាយទាហាន ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​មណ្ឌល​គី​រី ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី ១ បាន​មានប្រសាសន៍ថា កងកម្លាំង​ប្រដាប់អាវុធ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការការពារ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ និង​ការពារ​រដ្ឋធម្មនុញ្ញ​ព្រះមហាក្សត្រ ។​

​ក្នុងឱកាស​នោះ​ដែរ​លោក​មេបញ្ជាកា​របា​ន​កោតសរសើរ​ដល់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌល​គី​រី រយៈពេល ៨​ទៅ​៩​ខែ​ប៉ុណ្ណោះ ដឹកនាំ​បាន​ល្អ និង​កសាង​អភិវឌ្ឍន៍​អ៎ង្គភាព​មាន​ការរីកចំរើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មិន​ថា ក្នុង​តំបន់​ប្រតិបត្តិការ និង​សឹក​រង​តាម​បណ្តា​ស្រុក​នោះ​ទេ ទើប​ថ្ងៃនេះ​មានការ​តម្លើង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​ដល់​នាយ និង​ពលទាហាន​ជិត ១០០​នាក់ ។​

​លោក​មេបញ្ជាការរង​បាន​បន្តថា កង​ខេមរភូមិន្ទ​ត្រូវ​ចេះ​យុទ្ធសាស្ត្រ​គ្រប់​ជំនាញ​របស់​កងទ័ព​និង​បន្ត​អនុវត្ត​ភារកិច្ច របស់​ក្រសួង​ការពារជាតិ ក្នុង​ការហ្វឹកហ្វឺន​នាយ និង​ពលទាហាន​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌល​គី​រី រយៈពេល ៤៥​ថ្ងៃ ត្រូវ​ត្រៀម និង​រៀបចំ​កន្លែង​ហ្វឺកហាត់​កន្លែងស្នាក់នៅ និង​ឧបករណ៍​ហ្វឹកហាត់ ព្រោះ​មាន​លំ​ហាត់​ដូចជា លូន ក្រោម​ខ្សែលួស​ឡើង​ខ្សែពួរ ៘​

​កងទ័ព​ត្រូវ​ពង្រឹងសមត្ថភាព និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កុំឱ្យ​មាន​ក្រុម​អគតិ​មួយ ចំនួន​ដើរ​ញុះញង់​បង្កឱ្យមាន​ជម្លោះ ព្រោះ​បញ្ហា​ព្រំដែន​ត្រូវ​បាន​បញ្ចប់ បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ឱ្យ​អ្នកជំនាញ​ផ្ទៀងផ្ទាត់​និង​បកស្រាយ​ច្បាស់លាស់​អស់ហើយ ។​/

2015_10_03d

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.