ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ត្រីប្រា(ក្លាសេ)ចំនួន០៣រថយន្តដែលក្រុមឈ្មួញដឹកនាំចេញពីប្រទេសថៃតាមច្រកទ្វារតំបន់ស្រុកម៉ាឡៃ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងបង្ក្រាបបាន

ត្រីប្រា(ក្លាសេ)ចំនួន០៣រថយន្តដែលក្រុមឈ្មួញដឹកនាំចេញពីប្រទេសថៃតាមច្រកទ្វារតំបន់ស្រុកម៉ាឡៃ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងបង្ក្រាបបាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបាត់ដំបង៖
រថយន្តចំនួន០៣គ្រឿងដឹកត្រីប្រា(ក្លាសេ) ចេញពីប្រទេសថៃតាមច្រកទ្វារតំបន់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចជំនាញខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង ធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្សារប្រហុក ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។រថយន្តទាំង០៣គ្រឿងខាងលើជាប្រភេទរថយន្តដឹកទំនិញដែលមានផ្លាកលេខ (បាត់ដំបង 3A-2240 ) ( ផ្លាកលេខ ភ្នំពេញ 3F-4883)( ផ្លាកលេខ កំពង់ធំ3A-0959) ដែលរថយន្តទាំង០៣គ្រឿងខាងលើនេះត្រូវបានប្រភពលើកឡើងថាតែងតែធ្វើសកម្មភាពដឹកជញ្ជូនត្រីត្រីប្រា (ក្លាសេ)រាប់តោនក្នុងមួយជើងៗចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារតំបន់ស្រុកម៉ាឡៃ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឆ្ពោះមកខេត្តបាត់ដំបង ដែលឆ្លងកាត់ទីតាំងគយជាច្រើនកន្លែងដោយរលូនមិនដែលឃើញមានការហាមឃាត់ឬបង្ក្រាបឡើយ បើទោះបីជាមានបទបញ្ជាពីថ្នាក់លើអោយមន្ត្រីជំនាញគ្រប់ច្រកចូលរួមទប់ស្កាត់រាល់ការនាំចូលសាច់បង្កក ត្រី សាច់ ក្លាសេ គ្រប់ប្រភេទដែលនាំចូលពីប្រទេសជិតខាងយ៉ាងណាក្តី ជាក់ស្តែងយើងសង្កេតឃើញច្រកទ្វារតំបន់ស្រុកម៉ាឡៃ នៅតែបណ្តែតបណ្តោយឲ្យក្រុមឈ្មួញដឹកជញ្ជូនត្រីប្រា(ក្លាសេ) និងពងត្រី ជាប្រភេទត្រីប្រា បានយ៉ាងរលូនដដែល។ គួរបញ្ជាក់ថា រយៈពេលកន្លងមកកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីរដ្ឋបាលជលផល តែងតែធ្វើការឆែកឆេរនិងបង្ក្រាបបានរថយន្តដឹកជញ្ជូនត្រីក្លាសេគ្រប់ប្រភេទដែលនាំចេញពីប្រទេសថៃ ជាក់ស្តែងកាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីរដ្ឋបាលជលផល ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការបង្ក្រាបបានរថយន្តចំនួន០៣គ្រឿងដែលក្រុមឈ្មួញដឹកជញ្ជូនត្រី និងពងត្រីប្រាក្លាសេ ពីប្រទេសថៃតាមច្រកតំបន់ម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកមកទំលាក់ចែកចាយនៅផ្សារប្រហុក ក្នុងទឹកដីស្រុកឯកភ្នំ បន្ទាប់មករថយន្តទាំង០៣គ្រឿងត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់។ដោយ  ទៀវ ដារិន​

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.