ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ចំណេះដឹងទូទៅ៖ មហាអំណាច សមាជិកក្រុមប្រឹក្សាសន្តិសុខ ធ្លាប់ព្រមានដកថៃចេញពីសមាជិក UN ដោយសារមិនទទួលយកយុត្តាធិការ ICJ រឿងក្តីប្រាសាទព្រះវិហារ នៅឆ្នាំ១៩៦០

ចំណេះដឹងទូទៅ៖ មហាអំណាច សមាជិកក្រុមប្រឹក្សាសន្តិសុខ ធ្លាប់ព្រមានដកថៃចេញពីសមាជិក UN ដោយសារមិនទទួលយកយុត្តាធិការ ICJ រឿងក្តីប្រាសាទព្រះវិហារ នៅឆ្នាំ១៩៦០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ថៃធ្លាប់រងភាពអាម៉ាសយ៉ាងចាស់ដៃ ក្រោយពីមហាអំណាច ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មានទាំងសហរដ្ឋអាមេរិកផងនោះ ធ្លាប់ព្រមានដកថៃចេញពីសមាជិកអង្គការសហប្រជាជាតិ (UN) ដោយសារមិនទទួលយកយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រឿងក្តីប្រាសាទព្រះវិហារ នៅឆ្នាំ១៩៦០។

Fresh News សូមបង្ហាញពីចំណេះដឹងទូទៅរឿងអាម៉ាសរបស់ថៃ ដែលមិនទទួលស្គាល់យុត្តាធិការ ICJ នៅឆ្នាំ១៩៦០ ដូចតទៅ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោយការសម្រេចចិត្តរបស់កម្ពុជា ក្នុងការយកបញ្ហាព្រំដែន ប្តឹងទៅ ICJ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថតថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) បានថ្លែងថា ថៃមិនទទួលយកយុត្តាធិការរបស់ ICJ តាំងពីឆ្នាំ១៩៦០ មកម្ល៉េះ។ ពាក្យនេះមានន័យថា ថៃចិញ្ចឹមចិត្តមិនទទួលស្គាល់ថា ខ្លួនចាញ់កម្ពុជាលើរឿងក្តីប្រាសាទព្រះវិហារនោះទេ ហើយថៃក៏នឹងមិនទៅតតាំងជាមួយកម្ពុជានៅ ICJ ទៀតនោះដែរ។

ពិតហើយ នៅឆ្នាំ១៩៦០ ថៃមិនទទួលយកយុត្តាធិការ ICJ មែន ប៉ុន្តែក្រោយ ICJ ចេញសាលក្រមឲ្យកម្ពុជាឈ្នះក្តីរឿងប្រាសាទព្រះវិហារនោះ សហគមន៍អន្តរជាតិបានដាក់សម្ពាធពី «ឥរិយាបថប្រមាថសីលធម៌ច្បាប់អន្តរជាតិ» របស់ថៃ ដោយមានការប្រើសារនយោបាយធ្ងន់ៗ ពីមហាអំណាចមួយចំនួន រួមទាំងសហរដ្ឋអាមេរិកផង ដែលបញ្ជាឲ្យថៃពិចារណាក្នុងភាពជារដ្ឋសមាជិក UN។ ក្រោយមក នាថ្ងៃ២១ ខែមិថុនា ឆ្នាំ១៩៦២ អតីតនាយករដ្ឋមន្ត្រីថៃ លោក សារិត ថាណារ៉ាត់ បានថ្លែងដោយលំឱនទទួលយកសាលក្រម ICJ ករណីប្រាសាទព្រះវិហារ។

បើតាមនិក្ខេបបទរបស់លោកបណ្ឌិត យង់ ពៅ អំពី «វិវាទកម្ពុជានិងថៃ (២០០៦-២០១២)» ចំពោះការឈ្លានពានលើប្រាសាទព្រះវិហារនោះ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅ ICJ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ ហើយតុលាការនេះ បានបញ្ជូនឯកសារទៅក្រឡាបញ្ជីនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៦០។ តុលាការបានពិនិត្យឃើញថា ប្រាសាទព្រះវិហារពិតជានៅក្នុងដែនអធិបតេយ្យកម្ពុជា និងកាត់ក្តីឲ្យកម្ពុជាឈ្នះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ មួយថ្ងៃក្រោយមក លោក សារិត ថាណារ៉ាត់ បានធ្វើសន្និសីទសារព័ត៌មាន ដោយអះអាងថា ថៃនៅតែមានអធិបតេយ្យលើប្រាសាទព្រះវិហារ និងបញ្ជាឲ្យកងទ័ពខ្លួនចូលកាន់កាប់។

លោកបណ្ឌិត យង់​ ពៅ អគ្គលេខាធិការ រាជ្យបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា ប្រទេសថៃ​មិនទទួលយកសាលក្រមសាលដីការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នេះទេ គឺនៅបានបង្ហាញនូវភាពគឃ្លើន​ដោយអសីលធម៌ទៅលើច្បាប់អន្តរជាតិ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ​ទាំងប្រទេសបារាំង សហរដ្ឋអាមេរិក និងប្រទេស​មហាអំណាចមួយចំនួនទៀតមិន​សប្បាយចិត្ត​នឹងឥរិយាបថនយោបាយរបស់ថៃនោះទេ ដោយសារតែនៅក្នុងនោះ មានមេធាវីម្នាក់របស់សហរដ្ឋអាមេរិក ជាអ្នកគាំទ្រក្តីខាងភាគីកម្ពុជា។

«ក្រុមប្រឹក្សាសន្តិសុខ ចាត់ទុកថា សកម្មភាពរបស់ថៃជាឥរិយាបទអសីលធម៌ ហើយគំរាមប្រទេសថៃបើមិនព្រមអនុវត្តសាលដីកា ICJ ករណីប្រាសាទព្រះវិហារទេ នឹងមានបញ្ហានៅក្នុងកិច្ចការអន្តរជាតិ។ ប្រទេសមហាអំណាចបានព្រមានដល់ប្រទេសថៃ ថានឹងត្រូវបញ្ឈប់ពីតួនាទីជាសមាជិកអង្គការសហប្រជាជាតិ ប្រសិនបើប្រទេសថៃមិនព្រមទទួលយកនូវសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ បើមិនព្រមលះបង់ប្រាសាទព្រះវិហារ និងទឹកដីមួយចំនួនដែលខ្លួនកាន់កាប់នោះទេ»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត យង់ ពៅ ។

ថៃក៏បានគោរពសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦២ ដោយលោក សារិត ថាណារ៉ាត់ បានប្រកាសថា​ប្រទេសលោកលំអោនកាយទទួលយក​សេចក្ដីសម្រេច ICJ ដើម្បីគោរពនូវកិច្ចសន្យារបស់ខ្លួនទៅនឹងធម្មនុញ្ញ UN។ បន្ទាប់មកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៦២ ប្រមុខការទូតថៃ ក៏បានផ្ញើលិខិតទទួលស្គាល់នូវសាលក្រមរបស់ ICJ ទៅកាន់អគ្គលេខាធិការ UN។

ពាក់ព័ន្ធនឹងរឿងប្រាសាទព្រះវិហារនេះ ថៃត្រូវរងនូវភាពអាម៉ាសម្តងទៀត។ នេះក៏ព្រោះតែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទរបស់ខ្មែរនៅលើភ្នំដងរែកមួយនេះ ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ប្រការនេះ បានជំរុញឲ្យមានការកើនឡើងជម្លោះរវាងកម្ពុជានិងថៃ តែត្រូវបានដោះស្រាយ និងបកស្រាយដោយសេចក្តីសម្រេចរបស់ ICJ មួយផ្សេងទៀត នៅឆ្នាំ២០១១ គឺកម្ពុជាឈ្នះដដែល។

អត្ថបទគួរអាន៖

– ឈ្វេងយល់ពីតុលាការយុត្តិធម៌អន្តរជាតិ
– ឈ្វេងយល់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.