ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធី សមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធី សមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីកម្មវិធី «សមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃគណៈកម្មការរៀបចំកម្មវិធី «សមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង» ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ក៏ដូចជាពេលវេលាបន្ថែមលើភារកិច្ចស្នូលរបស់ខ្លួន ចាត់ចែងរៀបចំធ្វើឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យដូចការរំពឹងទុក។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរជនទាំងអស់ ដែលបានចំណាយធនធានផ្ទាល់ខ្លួនដ៏ថ្លៃថ្លា ជាថវិកា និងសម្ភារៈ ចូលរួមចំណែកធ្វើកិច្ចការសង្គមក្នុងខេត្តព្រៃវែង តាមរយៈកម្មវិធីសមោសរដើម្បីការងារសង្គមខេត្តព្រៃវែង នេះ។ កាយវិការដ៏សប្បុរសរបស់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រីទាំងអស់ ពិតជាបង្ហាញឱ្យឃើញនូវឆន្ទៈ ស្មារតី និងបេះដូង ក្នុងការចែករំលែកមួយ ដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិទាំងមូល និយាយជារួម និងសម្រាប់មូលដ្ឋានខេត្តព្រៃវែង និយាយដោយឡែក។

ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា សកម្មភាពចូលរួមពីសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ជាការឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីភាព បង្កើត ទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដោយមិនប្រកាន់បក្ខពួក ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។ ជាងនេះទៅទៀត សកម្មភាពដ៏ល្អនេះ គឺជាការបន្តនូវវប្បធម៌ចែករំលែក ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធានាបានសង្គមជាតិមួយដ៏រឹងមាំ និងប្រកបដោយភាពសុខដុមរមនា ក្រោមដំបូលនៃសន្តិភាព។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បន្ថែមថា ជំនួយរបស់សប្បុរសជនទាំងអស់ ទាំងពេលកន្លងមក ក៏ដូចជាពេលនេះ ពិតជាបានជួយដល់រដ្ឋបាលខេត្តព្រៃវែង ឱ្យមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយនិងឧបទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព ពិសេសឆ្លើយតបបានតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើងនិន្នាការនយោបាយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.