ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

អាវុធហត្ថភ្នំពេញ ២៨នាក់ ទទួលបានខ្សែក្រវ៉ាត់ខ្មៅតេក្វាន់ដូកូរ៉េខាងត្បូង ១ដាន់និង២ដាន់ ព្រមជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ទទួលបានខ្សែក្រវាត់ខ្មៅថ្នាក់ ៦ដាន់!

អាវុធហត្ថភ្នំពេញ ២៨នាក់ ទទួលបានខ្សែក្រវ៉ាត់ខ្មៅតេក្វាន់ដូកូរ៉េខាងត្បូង ១ដាន់និង២ដាន់ ព្រមជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ទទួលបានខ្សែក្រវាត់ខ្មៅថ្នាក់ ៦ដាន់!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នារសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធ ពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់គ្រូបង្គោលកីឡាតេក្វាន់ដូ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ២៨នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោក ផាក ហ៊ីដេ (Mr.PARK HEE DAE) តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូង ប្រចាំកម្ពុជា ដោយមានការចូលរួមពី លោកគ្រូជម្រើសជាតិកីឡាតេក្វាន់ដូប្រចាំកម្ពុជា គ្រូក្បាច់គុនការពារខ្លួនគូកគីវ៉ុន សាធារណរដ្ឋកូរ៉េខាងត្បូង ព្រមទាំង លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូចចល័ត នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ផាក ហ៊ីដេ (Mr.PARK HEE DAE) បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមគ្រូបង្គោល អាវុធហត្ថរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងហ្វឹកហាត់ក្បាច់គុនតេក្វាន់ដូ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានសមិទ្ធផលដូចថ្ងៃនេះ ដែលក្នុងចំណោមគ្រូបង្គោលទាំ២៨នាក់ គឺទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតខ្សែក្រវាត់ខ្មៅថ្នាក់ ២ដាន់ ចំនួន ១២នាក់ និង ថ្នាក់ ១ដាន់ ចំនួន ១៦នាក់ ហើយកន្លងមកក្រុមគ្រូបង្គោលទាំងនេះ ក៏បានផ្លាស់ប្តូរគ្នាចូលរួមប្រកួតតេក្វាន់ដូ WTF ក្នុងព្រឹត្តិការណ៍ផ្សេងៗជាច្រើនលើក ព្រមទាំងទទួលបានមេដាយជាច្រើនគ្រឿងផងដែរ រួមមាន៖ កម្មវិធី Cambodia Open Glory International Taekwondo Competition 2015 ទទួលបានមេដាយ មាស១ ប្រាក់១ សំរិទ្ធ២, កម្មវិធី Korean Ambassador’s 8 Cup Taekwondo Competition 2017 ទទួលបានមេដាយ មាស២ ប្រាក់១ សំរិទ្ធ៣, កម្មវិធី Asia Kukkiwon Taekwondo Hanmadang 2017 ទទួលបានមេដាយ មាស១ ប្រាក់៣ សំរិទ្ធ៥ និង កម្មវិធី Korean Ambassador’s Cup Taekwondo Competition 2018 ទទួលបានមេដាយ ប្រាក់១ សំរិទ្ធ៤។

បន្ទាប់ពី លោក ផាក ហ៊ីដេ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពក្រុមគ្រូបង្គោលរួចមក លោកគ្រូជម្រើសជាតិកីឡាតេក្វាន់ដូកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានធ្វើការប្រគល់វិញ្ញាបនបត្រ បញ្ជាក់ខ្សែក្រវ៉ាត់ខ្មៅ ទាំងថ្នាក់២ដាន់ និងថ្នាក់១ដាន់ ដល់គ្រូបង្គោល គ្រប់ៗគ្នា ព្រមជាមួយគ្នានេះផងដែរ លោកគ្រូព្រឹទ្ធាចារ្យ ជុង ប៊ុនហ៊ីន នៃអគ្គស្នងការតេក្វាន់ដូពិភពលោក គុគគីវ៉ុន កម្រិត ៨ដាន់ បានបំពាក់និងប្រគល់វិញ្ញាបនបត្រជាន់ខ្ពស់ បញ្ជាក់កម្រិតខ្សែក្រវាត់ខ្មៅថ្នាក់ ៦ដាន់ ដល់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ក្រោមបរិយាកាសសប្បាយរីករាយស្និទស្នាលបំផុត។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ភាគីកូរ៉េខាងត្បូង ដែលតែងតែបានជួយជ្រោមជ្រែងផ្តល់គ្រូបង្វឹកក្បាច់គុនតេក្វាន់ដូ រួមទាំងសម្ភារៈជាច្រើនទៀត ក្នុងការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ដល់ក្រុមគ្រូបង្គោលអាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក ក៏ដូចជាការប្រគល់វិញ្ញាបនបត្រជាន់ខ្ពស់ បញ្ជាក់កម្រិតខ្សែក្រវាត់ខ្មៅថ្នាក់ ៦ដាន់ ជូនដល់លោកក្នុងថ្ងៃនេះផងដែរ។ លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា ការបណ្ដុះបណ្ដាលក្រុមគ្រូបង្គោលកន្លងមកនេះ គឺបានផ្តល់នូវបច្ចេកទេស បទពិសោធន៍ ចំណេះជំនាញថ្មីៗ សម្រាប់យកទៅបង្ហាត់បន្តដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងនៅតាមបណ្ដាលមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ដើម្បីជួយឲ្យកាយសម្បទារឹងមាំរហ័សរហួនក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.