ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យដើម្បីដាស់ស្មារតីពលរដ្ឋឱ្យមានការយល់ដឹងខ្ពស់អំពីវិធីសាស្ត្រនៃការទប់ស្កាត់ និងរបៀបពន្លត់អគ្គិភ័យនៅពេលមានហេតុការណ៍កើតឡើង

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យដើម្បីដាស់ស្មារតីពលរដ្ឋឱ្យមានការយល់ដឹងខ្ពស់អំពីវិធីសាស្ត្រនៃការទប់ស្កាត់ និងរបៀបពន្លត់អគ្គិភ័យនៅពេលមានហេតុការណ៍កើតឡើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងឱកាសប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ប្រារព្ធធ្វើឡើងនៅនៅបរិវេណអាកាសយានដ្ឋានខេត្តបាត់ដំបង ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ទិវានេះធ្វើឡើងដើម្បីពញាក់អារម្មណ៍ ដាស់ស្មារតីដល់ប្រជាពលរដ្ឋទូទៅឱ្យមានការយល់ដឹងខ្ពស់អំពីវិធីសាស្ត្រនៃការទប់ស្កាត់ របៀបពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍កើតឡើង។យើងត្រូវចងចាំថាអគ្គិភ័យ គឺជាការគ្រោះថ្នាក់ដ៏សាហាវមួយដែលអាច បំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋគ្រប់ពេលបើសិនយើងមានការធ្វេសប្រហែស ឬគ្មានការ ប្រុងប្រយ័ត្នដូចពាក្យចាស់បុរាណបានពោលថា ” ស៊ូលិចទូកកុំឱ្យមានភ្លើងឆេះផ្ទះ ” ពាក្យនេះចង់គូសបញ្ជាក់ ន័យថាគ្រោះថ្នាក់អគ្គិភ័យជាគ្រោះមហន្តរាយធ្ងន់ធ្ងរជាងគ្រោះលិចទូក ដោយហេតុថាវាមិនត្រឹមតែឆេះនូវទ្រព្យសម្បត្តិ ដែលខំរកស៊ី សន្សំទុកពីយូរឆ្នាំមកហើយនោះទេ ថែមទាំងឆក់យកនូវអាយុជីវិតសមាជិកគ្រួសារក្នុងភាពរន្ធត់ និងសោកសង្វេគជាខ្លាំង។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដោយស្មោះស្ម័គ្របំផុតចំពោះមន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យដែលកន្លងមកនេះបាន ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ទោះជាត្រូវប្រឈមនឹងឧបសគ្គ គ្រោះថ្នាក់យ៉ាងណាក៏ដោយ បងប្អូនបាន ពុះពារពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបាននូវការកោតសសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី។

ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់គិតគូរជាប្រចាំ ចំពោះកិច្ចការបង្ការនិងពន្លត់អគ្គិភ័យនិងបានដាក់ចេញនូវវិធានការជាច្រើនទាក់ទងនឹងការអប់រំយល់ដឹងច្បាប់ និងគ្រោះមហន្តរាយដែលបណ្តាលមកពីអគ្គិភ័យ ការពង្រឹងស្ថាប័នមានសមត្ថកិច្ចគ្រប់ផ្នែក និងការបំពាក់ឧបករណ៍មធ្យោបាយសម្ភារៈពន្លត់អគ្គិភ័យ។ប៉ុន្តែទោះជាយ៉ាងណានៅក្នុងស្ថានភាពជាក់ស្ដែងករណីអគ្គិភ័យនៅតែកើតឡើងមានជាបន្តបន្ទាប់ដែលចាំបាច់ត្រូវតែមានការគិតគូរបន្ថែមទៀត ដើម្បីដោះស្រាយរកប្រភពដែលនាំបង្កឱ្យមានគ្រោះអគ្គិភ័យកន្លងមកនេះឱ្យមានប្រសិទ្ធភាព ជាពិសេសការបន្តចរន្តអគ្គិសនីមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការធ្វេសប្រហែសក្នុងការប្រើទៀន ធូប និងភ្លើងចង្ក្រាន។

នៅក្នុងឱកាសនៃការប្រារព្ធទិវាជាតិស្តីពីការបង្ការ និងពន្លត់អគ្គិភ័យនាពេលនេះ ឯកឧត្តម សុខ លូ អំពាវនាវ ដល់អ្នកដែលគ្រប់គ្រងសំណង់អគារ បុរី ផ្ទះលំនៅដ្ឋានទាំងអស់ដូចតទៅ ៖

១-សូមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋត្រូវចូលរួមសហការគ្នាបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យដែលយើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចកុំឱ្យកើតមានគ្រោះអគ្គិភ័យ បើមានសភាពការណ៍កើតឡើងត្រូវជួយគ្នាពន្លត់ជាបន្ទាន់ចៀសវាងការរាលដាលកាន់តែធំស្របតាមទិសស្លោកគឺ ” យើងរួមគ្នាបង្ការ និងពន្លត់អគ្គិភ័យ “ ។

២-អាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវបង្កើនវិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មភាពចូលរួមក្នុងចលនាបង្ការ និងពន្លត់អគ្គិភ័យនៅមូលដ្ឋាន ជាពិសេសក្នុងការប្រុងប្រយ័ត្នគ្រប់ពេលចំពោះប្រភពដែលអាចនាំបង្កកើតជាអគ្គិភ័យដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ដុតទៀន ធូប ដុតសំរាមក្បែរផ្ទះ ដុតជញ្ជ្រាំងក្នុងស្រែ ដុតព្រៃ ភ្លើងបារី គ្រាប់ផ្ទុះ អុជកាំជ្រួច ស្ថានីយ៍ប្រេង ចរន្តអគ្គិសនី ឧស្ម័នចំហេះ សារធាតុគីមី និងវត្ថុដែលងាយឆេះ និងងាយផ្ទុះឆេះផ្សេងៗទៀត។ប្រជាពលរដ្ឋត្រូវស្វែងរកលេខទូរស័ព្ទ សម្រាប់ហៅរកអន្តរាគមន៍ពេលមានគ្រោះអគ្គិភ័យកើតឡើង។

៣-គ្រប់ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងផ្នែកឯកជនត្រូវរៀបចំឱ្យមានក្រុមបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច ដោយមានបំពាក់ឧបករណ៍ សម្ភារចាំបាច់មួយចំនួនសម្រាប់បង្ការ និងពន្លត់អគ្គិភ័យដូចជា បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធទឹក ដីខ្សាច់ ញញួរ ត្រសេះ ឧបករណ៍ផ្ដល់សញ្ញា ផ្លាកបង្ហាញច្រកចេញ សម្រាប់រថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ ។ល។ ទៅតាមស្ថានភាពទីតាំងជាក់ស្ដែងដោយសហការជាមួយនគរបាលបង្ការនិងពន្លត់អគ្គិភ័យដើម្បីណែនាំហ្វឹកហ្វឺនអំពីវិធីពន្លត់អគ្គិភ័យបឋម។

៤-ប្រជាពលរដ្ឋគ្រប់គ្រួសារ និងជនគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យដោយត្រូវយកចិត្តទុកដាក់គោរព និងអនុវត្តតាមបទដ្ឋានបច្ចេកទេសអំពីការប្រើប្រាស់ចរន្តអគ្គិសនី ឧស្ម័ន ចំហេះ និងសារធាតុងាយឆេះ ឬងាយផ្ទុះឆេះគ្រប់ប្រភេទ។ ត្រូវពិនិត្យមើលបណ្តាញតភ្ជាប់ចរន្ត អគ្គិសនីដែលកំពុងប្រើប្រាស់បើក្នុងករណីឃើញមានមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវផ្លាស់ប្តូរចេញភ្លាម ត្រូវផ្ដាច់ចរន្តអគ្គិសនី ពន្លត់ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទាន ធូប ។ល។ នៅពេលឈប់ប្រើប្រាស់ឬមុនពេលចាកចេញពីលំនៅដ្ឋានឬកន្លែងធ្វើការ។ត្រូវជៀសវាងការដុតសំរាម ឬវត្ថុផ្សេងៗ នៅក្បែរសា្ថប័ន គ្រឹះស្ថានសាធារណៈ លំនៅដ្ឋាន និងគោលដៅមួយចំនួនដែលស្តុកសារធាតុងាយឆេះ ឬ ងាយផ្ទុះឆេះ។ល។ហើយអ្នកដុតសំរាម ឬវត្ថុផ្សេងៗទាំងនោះត្រូវតាមដានមើលថែភ្លើងឱ្យបានហ្មត់ចត់ ចប់ចុងចប់ដើមរហូតរលត់ជាស្ថាពរ។

៥- ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងត្រូវធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពខេត្ត អំពីផែនការវិធានការ និងការចាត់តាំងអនុវត្តកិច្ចការសំខាន់ៗដូចជា ៖រៀបចំខ្លឹមសារ រូបភាព និងវិធីសាស្ត្រ សម្រាប់បម្រើឱ្យការអប់រំណែនាំ ដោយផ្សាភ្ជាប់តាមលក្ខណៈជាក់ស្តែងនៃភូមិសាស្ត្រនីមួយៗ និងសកម្មភាពអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព។រៀបចំចងក្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមស្ម័គ្រចិត្តតាមភូមិសាស្ត្រ និងតាមគោលដៅងាយរងគ្រោះ រៀបចំចាត់តាំងបើកវគ្គណែនាំ ហ្វឹកហាត់ការងារបង្ការ និងពន្លត់អគ្គិភ័យបឋម ព្រមទាំងសិក្សាពីគម្រោងប្លង់គោលភូមិសាស្ត្រតំបន់ដែលងាយរងគ្រោះដើម្បីមានផែនការត្រៀមបង្ការ និងពន្លត់អគ្គិភ័យដូចជាការកំណត់ច្រកចេញ-ចូល ទីតាំងប្រភពទឹក ការបំពាក់ឧបករណ៍ មធ្យោបាយពន្លត់ អគ្គិភ័យសាមញ្ញ ពាក់កណ្តាលស្វ័យប្រវត្តិ ឬស្វ័យប្រវត្តិ សំដៅម្ចាស់ការពេលមានហេតុការណ៍កើតឡើង។ចំពោះអង្គភាពនគរបាលបង្ការ និងពន្លត់អគ្គិភ័យនៅតាមស្នងការដ្ឋាននគរបាលខេត្ត និង អធិការ ក្រុង-ស្រុក ត្រូវមានកម្លាំងប្រចាំការ ២៤/២៤ម៉ោង និងត្រូវត្រៀមជាស្រេចនូវរថយន្ត និងឧបករណ៍ សម្ភារៈ ដើម្បីចេញអន្តរាគមន៍ពន្លត់អគ្គិភ័យបានទាន់ពេលវេលា។ ជាមួយនោះត្រូវផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទប្រចាំការ ដើម្បីប្រជាពលរដ្ឋបានដឹង និងហៅរកពេលមានគ្រោះអគ្គិភ័យកើតឡើង។

៦-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវបង្កើតក្រុមការងារចម្រុះដើម្បីចុះត្រួតពិនិត្យតាមរោងចក្រ សហគ្រាស សិប្បកម្ម គ្រឹះស្ថានសាធារណៈ និងសំណង់ធំៗ ដើម្បីជំរុញឱ្យបំពាក់បានគ្រប់គ្រាន់ នូវប្រព័ន្ធសុវត្ថិភាព បង្ការ និងពន្លត់អគ្គិភ័យដោយវិធានការម៉ឺងម៉ាត់ សំដៅធានាបាននូវភាពម្ចាស់ការ ក្នុងការទប់ស្កាត់ និងពន្លត់អគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សុខ លូ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះប្រទេសជាដៃគូអភិវឌ្ឍ និងអង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលបានផ្ដល់ជំនួយឧបត្ថម្ភនូវឧបករណ៍ មធ្យោបាយ និងរថយន្តពន្លត់អគ្គិភ័យដល់រដ្ឋបាលខេត្តបាត់ដំបងកន្លងមកនិងអំពាវនាវសូមបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តបាត់ដំបងនូវរថយន្តពន្លត់អគ្គិភ័យ ឧបករណ៍ និងមធ្យោបាយចាំបាច់មួយចំនួន ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ និង សហការគ្នាបង្ការពន្លត់អគ្គិភ័យដើម្បីការពារសុខសុវត្ថិភាពក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.