ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ និងប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ចុះសួរសុខទុក្ខកងកម្លាំង ប្រចាំទិសទី៤ នៃយោធភូមិភាគ៥ ក្នុងឃុំថ្មដា ស្រុកវាលវែង

អភិបាលខេត្តពោធិ៍សាត់ និងប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ចុះសួរសុខទុក្ខកងកម្លាំង ប្រចាំទិសទី៤ នៃយោធភូមិភាគ៥ ក្នុងឃុំថ្មដា ស្រុកវាលវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការកងវរសេនាតូចលេខ៥៥៦, ទីបញ្ជាការកងការពារព្រំដែនលេខ៥០១ និងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ប្រចាំទិសទី៤ នៃយោធភូមិភាគ៥ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលជានិច្ចកាលលោកតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងរបស់យើង នៅគ្រប់កាលៈទេសៈទាំងអស់ ដោយបង្ហាញអំពីការសាមគ្គីភាព រវាងសមរភូមិក្រោយ និងសមរភូមិមុខ។

លោកអភិបាលខេត្ត បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននឹងកំពុងពង្រឹង និងពង្រីកសេដ្ឋកិច្ចជាតិ ដោយត្រូវដោះស្រាយបញ្ហាជាច្រើន ជូនប្រជាពលរដ្ឋកម្ពុជា ហើយនឹងឈានទៅបង្កើតមូលដ្ឋានគ្រឹះថ្មី សម្រាប់សេដ្ឋកិច្ច និងសង្គមជាតិ នាពេលអនាគត។ ជាស្តែងថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានចំណាត់ការយ៉ាងម៉ឺងម៉ាត់ ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួន ក្នុងករណីចាំបាច់។

លោក ខូយ រីដា បានក្រើនរំឭកដល់កងកម្លាំងទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាព និងទទួលខុសត្រូវ ចំពោះខ្សែបន្ទាត់ព្រំដែន ដែលបាននឹងកំពុងឈរជើងការពារ តាមបណ្តាអង្គភាពនីមួយៗ ដោយត្រូវបង្កើនការចេញល្បាតត្រួតពិនិត្យជាប្រចាំ ចំពោះបង្គោល ឬសញ្ញា និងតម្រុយសំគាល់នានាតាមព្រំដែន ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ និងស្តាប់តាមការណែនាំរបស់មេបញ្ជាការ ពិសេសបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឱ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។ ជាមួយគ្នានោះយើងក៏ត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត។

នាឱកាសនោះដែរ លោក ខូយ រីដា និងលោក យឹម វិសិដ្ឋ ក៏បានប្រគល់អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួន ជូនដល់ទីបញ្ជាការកងវរសេនាតូចលេខ៥៥៦, ទីបញ្ជាការកងការពារព្រំដែនលេខ៥០១ និងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដែលជាការឧបត្ថម្ភ របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ផងដែរ។

គួរជម្រាបជូនថា កងកម្លាំងទាំង៣អង្គភាព ប្រចាំទិសទី៤ នៃយោធភូមិភាគ៥ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននឹងកំពុងឈរជើងការពារព្រំដែនគោក មានប្រវែងជាង៥០គីឡូម៉ែត្រ ខាងជើងទល់នឹងស្រុកសំឡូត ខេត្តបាត់ដំបង, ខាងត្បូងទល់នឹងស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង និងខាងលិចទល់នឹងខេត្តត្រាត ប្រទេសថៃ។ ចំពោះសភាពការណ៍សន្តិសុខ តាមខ្សែបន្ទាត់ព្រំដែន បច្ចុប្បន្នមានសភាពស្ងប់ស្ងាត់ជាប្រក្រតី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.