ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...

អាវុធហត្ថរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការនូវអាគារទទួលពាក្យបណ្តឹងថ្មី ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ស្របតាមការរីកចម្រើននៃសម័យកាលថ្មី!

អាវុធហត្ថរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការនូវអាគារទទួលពាក្យបណ្តឹងថ្មី ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ស្របតាមការរីកចម្រើននៃសម័យកាលថ្មី!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តោះបងប្អូនប្រជាពលរដ្ឋដែលត្រូវការអន្តរាគមន៍បន្ទាន់ ក៏ដូចជាដាក់ពាក្យបណ្ដឹងដោយផ្ទាល់ នៅអាវុធហត្ថរាធានីភ្នំពេញ ឥឡូវនេះគឺកាន់តែងាយស្រួល កាន់តែឆាប់រហ័ស និងកាន់តែកក់ក្តៅហើយ។

តាមរយៈផេកផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបង្ហោះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានសរសេរថា “ដើរតាមសម័យកាលថ្មី បន្ថែមលើការទទួលបណ្តឹងបន្ទាន់24ម៉ោង តាមរយៈទូរស័ព្ទ Hotline 1291 ចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រូវការដាក់ពាក្យបណ្តឹងដោយផ្ទាល់ នៅអាវុធហត្ថរាជធានីភ្នំពេញ ឥឡូវនេះកាន់តែងាយស្រួលបំផុត ដោយអង្គភាពបានដាក់ឲ្យដំណើរការ កន្លែងទទួលពាក្យបណ្តឹងនៅជាប់ក្លោងទ្វារចូលតែម្តង សំខាន់បន្ទប់ត្រូវបានរៀបចំឡើងយ៉ាងសមរម្យប្រកបដោយផាសុកភាព មានម៉ាស៊ីនត្រជាក់ មន្ត្រីជំនាញទទួលស្វាគមន៍ប្រកបដោយភាពរួសរាយរាក់ទាក់ សម្ភារៈបម្រើសេវានិងរចនាបថតុបតែង មិនចាញ់ធនាគារឬសណ្ឋាគារលំដាប់ផ្កាយឡើយ ហើយការដាក់ពាក្យបណ្ដឹង គឺមិនមានការបង់ប្រាក់ដាច់ខាត!” ។

តាមរយៈការបង្ហោះសារមួយនេះ យើងអាចនិយាយបានថា ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ដែលត្រូវការអន្តរាគមន៍ក៏ដូចជាដាក់ពាក្យបណ្ដឹងផ្ទាល់ ទៅកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងទទួលបានការបម្រើសេវាមិនខុសបំណងឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.